ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសឥណ្ឌាលោក Reuven Azar និយាយថា អ៊ីស្រាអែលមិនយល់ឃើញថា ប៉ាគីស្ថានគឺជាតួអង្គដែលអាចទុកចិត្តបាននោះទេ នៅក្នុងកិច្ចចរចាបទឈប់បាញ់កំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។
កិច្ចព្រមព្រៀងបទឈប់បាញ់នេះ បានកើតមានឡើងរយៈពេលតិចជាង ២ម៉ោង មុនពេលឱសានវាទរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលពីក្រុមមេដឹកនាំប៉ាគីស្ថាន ដែលត្រូវបានអញ្ជើញគណៈប្រតិភូប្រទេសទាំង ២ មកកាន់ទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់កិច្ចប្រជុំនៅថ្ងៃសុក្រ ។
លោក Azar បានស្វាគមន៍បទឈប់បាញ់ ដោយរូបលោកនិយាយថា វានឹងជួយធានាសន្តិភាពអចិន្រ្តៃយ៍នៅប្រទេសអ៊ីរ៉ង់ ធ្វើឲ្យប្រទេសមួយនេះ ប្រកាន់ភ្ជាប់ផែនការ ១៥ចំណុច ស្នើសុំដោយលោក Trump ។
លោកបន្តថា លោកគិតថា សហរដ្ឋអាមេរិកបានសម្រេចចិត្តប្រើប្រាស់សេវាកម្មសម្របសម្រួលរបស់ប៉ាគីស្ថាន ក្នុងហេតុផលខុស ។
ទោះបីជាយ៉ាក៏ដោយ អ៊ីស្រាអែលនៅតែបន្តវាយប្រហារយ៉ាងធ្ងន់ធ្ងររបស់ខ្លួនលើលីបង់ កាលពីថ្ងៃពុធ ។ ទាំងសហរដ្ឋអាមេរិក និងទាំងអ៊ីរ៉ង់ បានប្រកាសជ័យជំនះដូចគ្នា ក្រោយសង្រ្គាមរយៈពេល ៥សប្តាហ៍ ប៉ុន្តែជម្លោះស្នូលរបស់ពួកគេនៅតែមិនទាន់បានដោះស្រាយ បង្កឲ្យមានភាពពុំច្បាស់លាស់ថាតើកិច្ចព្រមព្រៀងនេះ អាចនឹងបន្តឬយ៉ាងណា ៕