ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់

2026/04/10 03:07:33 am        30


ការព្រមឲ្យអ៊ីរ៉ង់គិតថ្លៃសេវា សម្រាប់ការឆ្លងកាត់តាមផ្លូវទឹកនៃច្រកសមុទ្រ Hormuz នឹងជាគំរូដ៏គ្រោះថ្នាក់ និងមិនអាចទទួលយកបាន។ នេះបើយោងតាមប្រមុខទីភ្នាក់ងារឃ្លាំមើលការដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក។

អ៊ីរ៉ង់បានគិតថ្លៃលើនាវានានា សម្រាប់ការឆ្លងកាត់តាមផ្លូវទឹកដែលគ្រប់គ្រងប្រហែល ១ភាគ៥ នៃលំហូរប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោក ក្នុងអំឡុងពេលមានជម្លោះ។ ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា ការគ្រប់គ្រងរបស់អ៊ីរ៉ង់ លើច្រកសមុទ្រ Hormuz ដែលរួមបញ្ចូលទាំងការយកថ្លៃសេវាឆ្លងកាត់ផងដែរនោះ គឺជាលក្ខខណ្ឌមួយរបស់ទីក្រុងតេអេរ៉ង់ សម្រាប់បទឈប់បាញ់។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg អគ្គលេខាធិការនៃអង្គការសមុទ្រអន្តរជាតិ លោក Arsenio Dominguez បាននិយាយថា៖ «នេះគឺជាគំរូដ៏គ្រោះថ្នាក់មួយ»។

លោកបានបន្ថែមថា៖ «អ្វីដែលយើងមិនអាចទទួលយកបាន គឺវិធីសាស្រ្តខុសគ្នា ឬស្របគ្នានេះ ដែលប្រទេសមួយផ្សេងទៀត ដាក់យន្តការផ្សេង ដែលមិនស្របតាមការអនុវត្តអន្តរជាតិ ហើយយើងមិនដឹងថា តើវាធានាសុវត្ថិភាពរបស់នាវាដែរ ឬអត់នោះទេ»។

កាលពីថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើការអះអាងផ្ទុយគ្នា អំពីកិច្ចព្រមព្រៀងឈប់បាញ់ ក្នុងនោះរួមទាំងការស្នើឲ្យមានប្រព័ន្ធគិតថ្លៃរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រាប់នាវា នៅច្រកសមុទ្រ Hormuz។ សម្រាប់ពេលនេះ ចរាចរណ៍ផ្លូវទឹកឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែត្រូវបានផ្អាកដោយភាគច្រើន។

លោក Dominguez បាននិយាយថា ទីភ្នាក់ងាររបស់លោកកំពុងធ្វើការ ដើម្បីបង្កើតឡើងវិញនូវយន្តការដែលអនុញ្ញាតឲ្យនាវាឆ្លងកាត់ច្រកសមុទ្រនេះ ដូចមុនសង្គ្រាម៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm