កសិកររាប់ម៉ឺននាក់របស់បង់ក្លាដែស កំពុងប្រឈមការលំបាកកើនឡើង ស្របពេលដែលវិបត្តិប្រេងបង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់ បានបង្អាក់ប្រព័ន្ធស្រោចស្រព អំឡុងដំណាក់កាលដ៏សំខាន់នៃការដំាស្រូវ ។
ចុងខែមីនា គឺជាការចាប់ផ្តើមសាបព្រួសស្រូវនៅទូទាំងប្រទេសបង់ក្លាដែស ដែលជារដូវកសិកម្មដ៏សំខាន់មួយ សម្រាប់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ជាទីដែលស្រូវរួមចំណែកខ្លាំង ក្នុងការប្រើប្រាស់អាហារសំខាន់ៗ ។ ដំណាំស្រូវត្រូវការប្រព័ន្ធស្រោចស្រពខ្លាំង ដើម្បីលូតលាស់ និងទុំ ប៉ុន្តែកសិករនិយាយថា កង្វះខាតប្រេង និងការតម្រង់ជួរយ៉ាងវែង ដើម្បីទិញប្រេងម៉ាស៊ូតសម្រាប់បូមទឹក បានពន្យាពេលការស្រោចស្រព ។
លោក Farmer Mohammad Yusuf មកពីស្រុកភាគកណ្តាល Manikganj និយាយថា ពូជស្រូវរបស់លោក មិនអាចលូតលាស់បានល្អនោះទេ ដោយសារលោកមិនអាចស្រោចស្រពដីទាន់ពេល ធ្វើឲ្យវាលស្រែរបស់លោកស្ងួត ។
វាលស្រែជាច្រើននៅស្រុក Manikganj ត្រូវបានគេមើលឃើញស្ងួត ជាមួយគ្រាប់ពូជនៅក្នុងស្រែ ស្របពេលដែលកម្រិតសំណើមធ្លាក់ចុះ ដោយសារប្រព័ន្ធស្រោចស្រពខុសពីធម្មតា ។
ប្រជាកសិករនិយាយថា បើទោះបីជាប្រេងមានក៏ដោយ ការផ្គត់ផ្គង់ឆាប់អស់ខ្លាំងណាស់ ពេលដែលតម្រូវការហក់ឡើងខ្ពស់នៅតាមតំបន់ធ្វើស្រែ ៕