អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការពិភាក្សាលីបង់-អ៊ីស្រាអែល ខណៈការវាយប្រហារគំរាមកំហែងដល់បទឈប់បាញ់អ៊ីរ៉ង់

2026/04/10 03:20:21 pm        99

មន្ត្រីក្រសួងការបរទេសមួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍៩ មេសាសប្ដាហ៍នេះ ថា អ៊ីស្រាអែល និងលីបង់ នឹងធ្វើកិច្ចចរចានៅសប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៊ីនតោន ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងពីអន្តរជាតិថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលអាចបំផ្លាញបទឈប់បាញ់ដ៏ផុយស្រួយរួចទៅហើយរវាងអាមេរិក និងអ៊ីរ៉ង់។ 

ការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតរបស់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីក្រុមហេសបូឡាបានចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅដើមខែមីនា បានសម្លាប់មនុស្សរាប់រយនាក់កាលពីថ្ងៃពុធ ៨មេសា សប្ដាហ៍នេះ ដែលធ្វើឲ្យមានភាពរង្គោះរង្គើនៃបទឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក្នុងរយៈពេលប្រមាណ៤៨ម៉ោងបន្ទាប់ពីចូលជាធរមាន។  

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកលោកអាចបញ្ជាក់បានថាក្រសួងការបរទេស នឹងរៀបចំកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីការចរចាបទឈប់បាញ់ដែលកំពុងបន្តជាមួយអ៊ីស្រាអែល និងលីបង់។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីព្រឹកថ្ងៃព្រហស្បតិ៍៩មេសាសប្ដាហ៍នេះ បានបញ្ជាឱ្យក្រុមរដ្ឋមន្ត្រីរបស់លោកស្វែងរកការចរចាដោយផ្ទាល់ជាមួយលីបង់ ដោយជំរុញឱ្យមានការរំសាយអាវុធរបស់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។

ប៉ុន្តែមន្ត្រីរដ្ឋាភិបាលលីបង់មួយរូបបានប្រាប់សារព័ត៌មាន AFP បន្ទាប់ពីការប្រកាសរបស់លោក Netanyahu ថា ទីក្រុងបេរូតតម្រូវឱ្យមានបទឈប់បាញ់មុនពេលចាប់ផ្តើមការចរចាណាមួយជាមួយអ៊ីស្រាអែល មួយថ្ងៃ បន្ទាប់ពីការវាយប្រហារដ៏សាហាវនៅទូទាំងប្រទេសលីបង់។

មន្ត្រីរដ្ឋាភិបាលលីបង់ដែលបានដឹងពីបញ្ហានេះ និងបានស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លីបង់ចង់បានបទឈប់បាញ់មុនពេលចាប់ផ្តើមការចរចា។ទាំងអ៊ីស្រាអែល និងលីបង់ ពុំទាន់បានបញ្ជាក់ជាសាធារណៈអំពីកិច្ចចរចារបស់សហរដ្ឋអាមេរិកសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm