អង់គ្លេសចេញការព្រមានដ៏ខ្លាំងក្លាដល់លោក Putin ជុំវិញការរកឃើញនាវាមុជទឹកចារកម្មរុស្ស៊ីនៅអាត្លង់ទិកខាងជើង

2026/04/10 09:52:05 am        80

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសបានចេញការព្រមានយ៉ាងខ្លាំងក្លាដល់លោក Vladimir Putin បន្ទាប់ពីនាវាមុជទឹកវាយប្រហារ និងចារកម្មរបស់រុស្ស៊ី ត្រូវបានប្រទះឃើញកំពុងប្រតិបត្តិការនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ។

លោក John Healey បានប្រាប់សន្និសីទសារព័ត៌មានមួយនៅវិមាននាយករដ្ឋមន្ត្រី Downing Street កាលពីថ្ងៃព្រហស្បតិ៍៩មេសា សប្ដាហ៍នេះថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈក្រសែភ្នែកជាច្រើនត្រូវបានបង្វែរទៅលើវិបត្តិមជ្ឈិមបូព៌ា ចក្រភពអង់គ្លេសបានឆ្លើយតបទៅនឹងការកើនឡើងនៃសកម្មភាពរបស់រុស្ស៊ី នៅក្បែរខ្សែកាប្លិ៍ និងបំពង់បង្ហូរប្រេងសំខាន់ៗរបស់ចក្រភពអង់គ្លេសនៅមហាសមុទ្រអាត្លង់ទិកភាគខាងជើងរនៃប្រទេសអង់គ្លេស។

លោកបានបង្ហាញថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តបានតាមដាននាវាទាំងនោះ ដែលរួមមាននាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Akula របស់រុស្ស៊ី និងនាវាមុជទឹកឯកទេសពីរគ្រឿងមកពីកម្មវិធីស្រាវជ្រាវសមុទ្រជ្រៅរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលគេស្គាល់ថា GUGI រយៈពេលមួយខែមុនពេលនាវាទាំងនោះត្រូវបានដកថយវិញ។

ដោយថ្លែងចំៗទៅកាន់លោក Putin លោក Healey បាននិយាយថា ពួកលោកបានមើលឃើញសកម្មភាពរបស់អ្នកលើខ្សែកាប្លិ៍ និងបំពង់បង្ហូរប្រេងរបស់ពួកលោក ហើយអ្នកគួរតែដឹងថា ការប៉ុនប៉ងណាមួយបំផ្លាញរបស់ទាំងនោះនឹងមិនត្រូវបានអត់ឱនទេ ហើយនឹងមានផលវិបាកធ្ងន់ធ្ងរ។

ការព្រមានរបស់លោក Healey បានកើតឡើងបន្ទាប់ពីសារព័ត៌មាន The Telegraph បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានបញ្ជូននាវាចម្បាំងមួយគ្រឿងដើម្បីអមដំណើរនាវាដឹកប្រេង ជាប់ទណ្ឌកម្មឆ្លងកាត់ច្រកសមុទ្រអង់គ្លេស បន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ថានាវាដែលត្រូវបានជាប់ក្នុងបញ្ជីទណ្ឌកម្មធ្វើដំណើរក្នុងដែនទឹកអង់គ្លេសនឹងត្រូវរឹបអូស៕

អត្ថបទដែលទាក់ទង

ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅវ៉េណេស៊ុយអេឡា ក្នុងអំឡុងពេលនៃការតវ៉ារបស់បុគ្គលិករដ្ឋ
2026/04/10 12:01:46 pm        1
អ្នកវិភាគនិយាយថា ប៉ាគីស្ថានកំពុងស្ថិតនៅក្រោមសម្ពាធ នៅមុនកិច្ចចរចាសង្គ្រាមនៅអ៊ីរ៉ង់
2026/04/10 11:59:48 am        2
ភាគហ៊ុនសកលរង្គោះរង្គើ និងប្រេងបន្តឡើងថ្លៃ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់សាកល្បងបទឈប់បាញ់អ៊ីរ៉ង់
2026/04/10 11:55:37 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅវ៉េណេស៊ុយអេឡា ក្នុងអំឡុងពេលនៃការតវ៉ារបស់បុគ្គលិករដ្ឋ

2026/04/10 12:01:46 pm
​អ្នកវិភាគនិយាយថា ប៉ាគីស្ថានកំពុងស្ថិតនៅក្រោមសម្ពាធ នៅមុនកិច្ចចរចាសង្គ្រាមនៅអ៊ីរ៉ង់
2026/04/10 11:59:48 am
​ភាគហ៊ុនសកលរង្គោះរង្គើ និងប្រេងបន្តឡើងថ្លៃ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់សាកល្បងបទឈប់បាញ់អ៊ីរ៉ង់
2026/04/10 11:55:37 am
​ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័ត​ជា​ឯកច្ឆន្ទ​ថា​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភាស្របនឹងរដ្ឋធម្មនុញ្ញ
2026/04/10 11:54:15 am
​ADB៖ កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយ និងអតិផរណាខ្ពស់
2026/04/10 11:53:10 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/09 04:15:14 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/09 01:25:49 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am