ADB៖ កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយ និងអតិផរណាខ្ពស់

2026/04/10 06:53:10 pm        48

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយនៅថ្ងៃសុក្រ ទី១០ ខែមេសានេះ ថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ ត្រូវបានគេរំពឹងថានឹងមានកំណើនយឺតនៅឆ្នាំនេះ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា ធ្វើឲ្យរំខានដល់ទីផ្សារពាណិជ្ជកម្ម និងថាមពល ដោយវិសាលភាពនៃការថយចុះនេះអាស្រ័យលើរយៈពេលដែលវិបត្តិនៅបន្ត។

កំណើនសេដ្ឋកិច្ចក្នុងតំបន់អាចថយចុះមកត្រឹម ៤,៧% ក្នុងឆ្នាំ២០២៦ ពី៥,៤% កាលពីឆ្នាំមុន ខណៈអតិផរណាអាចកើនឡើងដល់៥,៦% ពី៣,០% ក្នុងឆ្នាំ២០២៥ ប្រសិនបើអរិភាពនៅតែបន្តរហូតដល់ត្រីមាសទីបីនៃឆ្នាំនេះ នេះបើយោងតាមការលើកឡើងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅក្នុងទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ខ្លួន។ ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្តរយៈពេលមួយឆ្នាំទៀត តំបន់នេះអាចបាត់បង់កំណើនប្រហែល ១,៣ ភាគរយក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ នេះបើយោងតាមការលើកឡើងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

តំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ មានប្រទេសសេដ្ឋកិច្ចរីកលូតលាស់ចំនួន៤៣ប្រទេស មានចាប់ពីប្រទេសចិន និងឥណ្ឌា រហូតដល់ប្រទេសហ្សកហ្ស៊ី និងប្រទេសកោះសាម័រ ប៉ុន្តែមិនរាប់បញ្ចូលប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ សិង្ហបុរី និងកូរ៉េខាងត្បូងទេ។ ការប៉ាន់ស្មានទាំងនេះ ផ្ទុយពីការសន្មត់ជាមូលដ្ឋានរបស់របាយការណ៍ ដែលបានបញ្ចប់នៅថ្ងៃទី១០ ខែមីនា ហើយផ្អែកលើជម្លោះរយៈពេលតិចជាងមួយខែ។ ក្រោមសេណារីយ៉ូនេះ កំណើនត្រូវបានគេរំពឹងថានឹងយឺតបន្តិចមកត្រឹម ៥,១% ក្នុងឆ្នាំ ២០២៦ និងឆ្នាំ២០២៧ ដោយអតិផរណាត្រូវបានគេព្យាករថានឹងកើនឡើងដល់៣,៦% នៅឆ្នាំនេះ មុនពេលថយចុះមកត្រឹម ៣,៤% ក្នុងឆ្នាំ២០២៧។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm