ខ្សែការពារស្កុតឡេន Andy Robertson នឹងចាកចេញពី Liverpool ក្រោយចប់រដូវកាលនេះនៅពេលកិច្ចសន្យា អស់សុពលភាព នេះបើតាមការឱ្យដឹងពីក្លិប។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានមកដល់ Anfield នៅឆ្នាំ ២០១៧ ផ្ទេរពី Hull City តម្លៃ ៨ លានផោន មកឈ្នះពាន Premier League ពីរដង និង Champions League ជាមួយ Liverpool។
Andy Robertson គឺជាគោលដៅរបស់ Spurs កាលពីខែមករាដោយក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងទៅហើយតែ Liverpool ផ្លាស់ប្តូរចិត្តវិញដោយសារមិនអាចកោះហៅ Kostas Tsimikas ដែលកំពុងស្ថិតក្នុងកិច្ចសន្យាខ្ចីនៅ Roma បាន។
Robertson មានសូវមានឱកាសលេងបាល់ ១១ នាក់ដំបូងឡើយរដូវកាលនេះក្រោមការដឹកនាំរបស់លោក Arne Slot បន្ទាប់ពីការមកដល់របស់ Milos Kerkez ពី Bournemouth ឆ្នាំមុនក្នុងតម្លៃ ៤០ លានផោន។
តាំងពីមកដល់ Anfield នៅឆ្នាំ ២០១៧ Robertson បង្ហាញខ្លួនបានជិត ៤០០ ប្រកួតហើយសម្រាប់ Liverpool ឈ្នះជើងឯកសរុបចំនួន ៩៕ អត្ថបទ៖នាង សុភាវុធ




