រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានសហរដ្ឋអាមេរិកកុំអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) «សម្លាប់ការទូត» ខណៈដែលបទឈប់បាញ់ដ៏ផុយស្រួយមួយ បានកើតឡើង បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ៤០ថ្ងៃ។

នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Araghchi បាននិយាយថា៖«ការកាត់ក្តីព្រហ្មទណ្ឌរបស់លោក ណេតាន់យ៉ាហ៊ូ នឹងបន្តនៅថ្ងៃអាទិត្យ»។ បទឈប់បាញ់ទូទាំងតំបន់ រួមទាំង នៅក្នុងប្រទេសលីបង់ផងនោះ នឹងធ្វើឲ្យលោកជាប់ពន្ធនាគារកាន់តែលឿន»។

លោកបានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិកអនុញ្ញាតឲ្យលោក ណេតាន់យ៉ាហ៊ូ«សម្លាប់ការទូត នោះនឹងជាជម្រើសរបស់ខ្លួន។ យើងគិតថា វានឹងជាទង្វើដ៏ឆោតល្ងង់ ប៉ុន្តែយើងបានត្រៀមខ្លួនសម្រាប់រឿងនេះ»។
ទន្ទឹមនឹងនេះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានសរសេរនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ពេលវេលាជិតអស់ហើយ» ដោយសង្កត់ធ្ងន់ថា ប្រទេសលីបង់ និង «អ័ក្សតស៊ូ» គឺជាផ្នែក «មិនអាចបំបែកបាន»នៃបទឈប់បាញ់នេះ។
នាថ្ងៃព្រហស្បតិ៍ផងដែរនោះ លោក Araghchi បានពិភាក្សាអំពីបទឈប់បាញ់ជាមួយសមភាគីរុស្ស៊ី បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់របស់លោក នៅក្នុងការសន្ទនាទូរស័ព្ទដាច់ដោយឡែកពីគ្នា។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់៕