មន្ត្រីតំបន់លោក Francois-Xavier Lauch បាននិយាយថា បុរសពីរនាក់ និងស្ត្រីពីរនាក់ ត្រូវបានចរន្តទឹកហូរនាំយកទៅឆ្ងាយ ខណៈពេលដែលពួកគេព្យាយាមឡើងជិះទូកជាមួយមនុស្សរាប់សិបនាក់ផ្សេងទៀត នៅជិតភូមិ Equihen-Plage។

លោកបាននិយាយថា មនុស្សម្នាក់ ត្រូវបានព្យាបាល ដោយសាររោគខ្វះកម្តៅ ។ ក្រោយមក អាជ្ញាធរបាននិយាយថា កុមារពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោក Lauch បានបញ្ជាក់ថា សញ្ជាតិរបស់អ្នកស្លាប់ទាំង ៤នាក់នោះ មិនទាន់ដឹងនៅឡើយទេ។

ប្រទេសបារាំង គឺជាចំណុចចេញដំណើរសំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលសង្ឃឹមថា នឹងទៅដល់ប្រទេសអង់គ្លេស ហើយជាធម្មតាប្រថុយប្រថាននឹងការធ្វើដំណើរតាមទូកដែលមានសុវត្ថិភាព និងផ្ទុកមនុស្សលើសចំណុះ។
រថយន្តសង្គ្រោះបន្ទាន់ និងអ្នកជួយសង្គ្រោះមួយចំនួនធំ បានប្រមូលផ្តុំគ្នា នៅលើឆ្នេរនោះ បន្ទាប់ពីមាន មនុស្សស្លាប់ថ្មីៗនេះ៕