វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ប៉ូឡូញ Iga Swiatek បានបន្តស្ថិតិអស្ចារ្យរបស់ខ្លួនក្នុងឆ្នាំ២០២២ នេះក្រោយរកបានជ័យជំនះ ១៧ប្រកួតជាប់គ្នា។ ជ័យជំនះប្រកួតទី ១៧ នេះគឺឈ្នះកីឡាការិនីជប៉ុន Naomi Osaka ដើម្បីក្លាយជាម្ចាស់ពានការប្រកួតកម្មវិធី WTA Miami Open នៅសហរដ្ឋអាមេរិក។

ម្ចាស់ជើងឯក French Open, Iga Swiatek ដែលដឹងខ្លួនហើយថានឹងឡើងមកឈរលេខ ១ ពិភពលោកនៅថ្ងៃចន្ទនេះនោះបានយកឈ្នះពីរសិតផ្ទួនៗតែម្តងទៅលើ Naomi Osaka ៦-៤ និង ៦-០។ មិនត្រឹមតែឈ្នះ ១៧ប្រកួតជាប់គ្នាទេ Iga Swiatek ក៏បានក្លាយជាកីឡាការិនីទី ១ ដែលឈ្នះជើងឯករបស់ក្របខណ្ឌ WTA កម្មវិធីដើមឆ្នាំផងដែរ។ Swiatek ក៏បានក្លាយជាកីឡាការិនីទី ៤ ដែលឈ្នះទាំងពាន Indian Wells និង Miami Open ក្នុងរដូវកាលតែមួយ បន្ទាប់ពី Steffi Graf ធ្លាប់ធ្វើបាន Kim Clijsters និង Victoria Azarenka៕
អត្ថបទ៖នាង សុភាវុធ