ប្រភពព័ត៌មានសំខាន់របស់អ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន TASS មុនពេលកិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដថា ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យនាវាមិនលើសពី ១៥គ្រឿង ក្នុងមួយថ្ងៃ ឆ្លងកាត់ច្រកសមុទ្រហ័រមូស។

ប្រភពនោះ បានបញ្ជាក់ថា៖«ក្រោមបទឈប់បាញ់បច្ចុប្បន្ន នាវាតិចជាង ១៥គ្រឿង ក្នុងមួយថ្ងៃ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ការសម្រេចនេះ គឺអាស្រ័យលើការយល់ព្រមរបស់អ៊ីរ៉ង់ និងការអនុវត្តកិច្ចព្រមព្រៀងជាក់លាក់មួយយ៉ាងហ្មត់ចត់។ ក្របខណ្ឌបទប្បញ្ញត្តិថ្មីនេះ ដែលដំណើរការក្រោមការត្រួតពិនិត្យរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង (IRGC) ត្រូវបានទំនាក់ទំនងជាផ្លូវការទៅកាន់ភាគីក្នុងតំបន់ ហើយនឹងមិនមានការវិលត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមវិញទេ»។

យោងតាមប្រភព លើសពីនេះ ការដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ គឺជាការធានាប្រតិបត្តិដ៏សំខាន់ ដែលត្រូវតែសម្រេចបានក្នុងរយៈពេលពីរសប្តាហ៍នេះ»។
អ៊ីរ៉ង់ក៏ទទូចផងដែរថា ការបញ្ចប់សង្គ្រាម ត្រូវតែត្រូវបានធ្វើឲ្យជាផ្លូវការ នៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រភពបានសង្កត់ធ្ងន់ថា៖«ប្រសិនបើការបញ្ចប់សង្គ្រាម មិនត្រូវបានបញ្ចូលទៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខUN ដោយផ្អែកលើលក្ខខណ្ឌដែលបានកំណត់របស់យើងទេ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក និងរបបជ្វីហ្វ ដូចដែលយើងបានធ្វើក្នុងរយៈពេល ៤០ថ្ងៃ កន្លងមកនេះ និងបង្កើនកាន់តែខ្លាំងឡើង»៕