រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

2026/04/10 11:28:36 pm        343

ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា គិត​ជាទឹកប្រាក់មានចំនួនសរុប ជាង ៣,៣ ពាន់លានដុល្លារអាមេរិក កើនជាង ៣៨ ភាគរយ ដែលនេះជាកំណើនមួយខ្ពស់ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។

ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជា ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការ​នាំ​ចេញ​រប​ស់កម្ពុជា មានកំណើន កើនឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និង​បាន​បង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក អំពីការរីកលូត លាស់នៃសេដ្ឋកិច្ច និង​ក៏​ជា​ការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិន ក្នុងការបណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ មាន​ទំហំ​ទឹកប្រាក់សរុបជាង ៨ ពាន់ លានដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ២០២៥ (មានទឹកប្រាក់ជាង ៦,៨ ពាន់លានដុល្លារប៉ុណ្ណោះ)។ ចំណែក​ការ​នាំ​ចេញ​ទំនិញ​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកវិញ, នៅក្នុងរយៈពេលនេះ មានទឹកប្រាក់សរុបជាង ៣,៣ ​ពាន់លានដុល្លារអាមេរិក កើនជាង ៣៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (មាន​ជាង​ ២,៤ ពាន់លានដុល្លារប៉ុណ្ណោះ) ក្នុងនោះប្រភេទទំនិញសំខាន់ៗដែល កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិករួមមាន៖ សម្លៀកបំពាក់, ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ ការនាំចេញ​ផលិត​ផល​ពី​កសិកម្ម និងផ្សេងៗទៀត។ ពោលគឺទីផ្សារអាមេរិក បានជួយជ្រោម​ជ្រែង​ដល់​ការ​នាំ​ចេញ ​និងឈរក្នុងលំដាប់ទី១ នៃការនាំចេញផលិតផលសរុបរបស់ កម្ពុជា។  

ចំណែកការនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ នៅក្នុងត្រីមាសទី១ នេះដែរ មាន​ទឹក​ប្រាក់​ប្រមាណ ១២៦លានដុល្លារអាមេរិក កើន ឡើងជិត ៦៨ ភាគរយ បើធៀបរយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៥​ ក្នុងនោះប្រភេទទំនិញនាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ យានយន្ត គ្រឿងបង្គុំ គ្រឿង​អេឡិចត្រូនិច និងមានប្រភេទទំនិញាច្រើនផ្សេងៗទៀត។

សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ​២០២៦នេះ មានទំហំទឹកប្រាក់សរុបជិត ១៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគ​រយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm