រថយន្តក្រុងរដ្ឋ ៦០០គ្រឿងត្រៀមជាស្រេច សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើត​ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មី

2026/04/10 11:53:56 pm        346

រថយន្តក្រុងសាធារណៈ៦០០គ្រឿង របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បាន​ត្រៀម​លក្ខណៈជាស្រេច សម្រាប់​ការ​ដឹកជ​ញ្ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជិះ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ដោយ​ឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ 

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ចូនសាធារណៈរថយន្តក្រុង City Bus បាន​ឲ្យ​ដឹងថា​ ក្រុមមន្ត្រីរបស់លោកបានត្រៀមជាស្រេចទាំងទីតាំង ទាំងរថយន្ត និងអ្នកបើកបរ សម្រាប់​ទទួលដឹកជញ្ជូនពលរដ្ឋ ដោយក្នុងនោះដែររថយន្តក្រុងទាំង៦០០គ្រឿង បានចូល​ដល់​តាម​ចំណត​ទាំង០៦ទីតាំងអស់រួចរាល់ហើយ ។

លោកអភិបាលបន្ថែមថា បងប្អូនពលរដ្ឋអាចអញ្ជើញទៅទទួលយកសេវាដឹកជញ្ចូន ដោយ​មិន​មាន​ការ​ទិញលក់សំបុត្រអ្វីនោះឡើយ ពោលគ្រាន់តែបងប្អូនចូលទៅតាមរោងដែលមានការរៀបចំ ហើយ​ឈរតម្រង់ជួរនៅក្នុងគោលដៅខេត្តដែលចង់ធ្វើដំណើរទៅ នោះក្រុម​ការងារ​នឹង​សម្រួល​ការ​ធ្វើ​ដំណើរ​ជូនបងប្អូនបានដោយងាយស្រួលបំផុតហើយ ។

ប្រជាពលរដ្ឋ សម្តែងក្តីសាទរ និងរីករាយ ចំពោះការគិតគូររបស់រាជរដ្ឋាភិបាលនិងចាត់ទុកថា ការ​គិត​គូរ​នេះ​គឺជាអំណោយ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតដែលរដ្ឋាភិបាល តាំង​ពី​អាណត្តិ​សម្តេច​តេជោ ​បន្តមកដល់សម្តេចធិបតី គឺតែងតែនៅជិតជាមួយសុខទុក្ខរបស់ពលរដ្ឋនៅទូទាំងប្រទេស ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈចំនួន៦០០គ្រឿង បម្រើ​ដល់​ការដឹកជញ្ចូនឥតគិតថ្លៃនៅទូទាំងប្រទេស ក្នុងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ។

រថយន្ត​ទាំង៦០០គ្រឿង បែកចែកចេញជា២ផ្នែក ដោយ១០០គ្រឿង ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ចូន​បង​ប្អូន​ប្រជាពលរដ្ឋជាប្រក្រតីភាពក្នុងរាជធានីភ្នំពេញ និងសេវារថយន្ត​ក្រុង​សាធារណៈ​ទៅ​កាន់​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ។ នៅសល់៥០០គ្រឿងទៀត គឺប្រើប្រាស់សម្រាប់​ការដឹ​ក​ជញ្ជូន​បង​ប្អូន​ប្រជាពលរដ្ឋទៅតាមបណ្តាខេត្តទូទាំងប្រទេស ពោលគឺទាំងទៅ និងធ្វើដំណើរ​ត្រឡប់​មក​វិញ​៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm