នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob បាននិយាយថា ប្រទេសលីបង់មិនគួរត្រូវបានអនុញ្ញាតឲ្យ ក្លាយទៅជាតំបន់ហ្កាហ្សាមួយទៀត ដោយសារតែអ៊ីស្រាអែល ដែលយោធារបស់ខ្លួនកំពុងវាយប្រហារលើសង្កាត់ដែលមានប្រជាជនរស់នៅច្រើននៃទីក្រុងបេរូតរបស់ប្រទេសជិតខាងមួយនេះទេ។

«ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ អ៊ីស្រាអែលកំពុងវាយប្រហារប្រទេសលីបង់តាមរបៀបឃោរឃៅបំផុត។ យើងកំពុងឃើញការវាយប្រហារដោយមិនរើសអើងលើសង្កាត់ដែលមានប្រជាជនរស់ នៅច្រើន ដែលនាំឲ្យមានការស្លាប់និងរបួសយ៉ាងច្រើនរបស់ជនស៊ីវិល រួមទាំងកុមារផងដែរ»។ «អ៊ីស្រាអែល កំពុងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ប្រទេសនេះរារាំងកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងធ្វើឲ្យទុក្ខវេទនារបស់ប្រជាជនលីបង់ កាន់តែអាក្រក់ឡើងៗ។ ខ្ញុំចូលរួមជាមួយការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Pedro Sanchez ឲ្យផ្អាកកិច្ចព្រមព្រៀងសមាគមរវាងសហភាពអឺរ៉ុប និងអ៊ីស្រាអែល។ យើងមិនត្រូវអនុញ្ញាតឲ្យប្រទេសលីបង់ក្លាយជាតំបន់ហ្កាហ្សាថ្មីមួយទៀតទេ។
នៅថ្ងៃទី 0៧ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសបទឈប់បាញ់ទៅវិញទៅមករយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់។ យោងតាមលោក ភាគីទាំងពីរ បានដោះស្រាយបញ្ហាចម្រូងចម្រាសស្ទើរតែទាំងអស់ ហើយទីក្រុងវ៉ាស៊ីនតោនចាត់ទុកសំណើ ១០ចំណុចរបស់ទីក្រុងតេអេរ៉ង់ជាមូលដ្ឋានសម្រាប់ការចរចាបន្ថែមទៀត៕

