រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោកស្រី Yvette Cooper និយាយថា ការបើកឡើងវិញច្រកសមុទ្រ Hormuz នឹងមិនគ្រប់គ្រាន់នោះឡើយ ដើម្បីបញ្ចប់អស្ថិរភាពសេដ្ឋកិច្ចសកល ហើយលោកស្រីយល់ឃើញថា ភាពចលាចល គឺជារឿងធម្មតាថ្មី ។

បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារ ពីបទឈប់បាញ់នៃជម្លោះអ៊ីរ៉ង់រយៈពេល ៦សប្តាហ៍ក៏ដោយ ក៏គ្មានសញ្ញាណាមួយ ថាទីក្រុងតេអេរ៉ង់នឹងដកចេញការបិទច្រកសមុទ្រ Hormuz ស្ទើទាំងស្រុងរបស់ខ្លួននោះដែរ ដែលបណ្តាលអាក់ខានដល់ការផ្គត់ផ្គង់ថាមពលជាប្រវត្តិសាស្រ្ត ។
លោកស្រី Cooper និយាយថា អស្ថិរភាព និងភាពប្រែប្រួលកាន់តែរ៉ាំរ៉ៃកើនឡើង ។ ភាពចលាចល គឺជារឿងធម្មតាថ្មី ។ ការពិតថ្មីដែលពួកយើងប្រឈមគឺ មិនចាប់ផ្តើមជាមួយសង្រ្គាមនៅអ៊ីរ៉ង់ ឬនឹងបញ្ចប់ទៅវិញជាមួយការបើកច្រកសមុទ្រឡើងវិញនោះទេ ។
លោកស្រីនិយាយដែរថា រដ្ឋាភិបាលការងារដែលបានកាន់អំណាចកាលពីឆ្នាំ ២០២៤ កំពុងបន្តយុទ្ធសាស្រ្តផ្សេង ដើម្បីការពារប្រទេស ដោយលោកស្រីលើកឡើងថា ការបដិសេធន៍របស់លោកនាយករដ្ឋមន្រ្តី Keir Starmer មិនឲ្យអង់គ្លេសពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានលើអ៊ីរ៉ង់ គឺជាឧទាហរណ៍មួយ ៕
