ក្រុមឧទ្ទាមហ៊ូធីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ និយាយថា ការចូលរួមរបស់ពួកគេនៅក្នុងប្រតិបត្តិការយោធារួមគ្នាជាមួយក្រុមសម្ព័ន្ធមិត្តប្រឆាំងអ៊ីស្រាអែល គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរយៈពេលវែង ដែលអាចរួមបញ្ចូលការវាយប្រហារដ៏គួរភ្ញាក់ផ្អើល និងជម្រើសយោធាខ្លាំងក្លាជាងនេះទៀត ។

នៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ លោក Abdul-Malik al-Houthi គឺជាមេដឹកនាំក្រុមមួយនេះ និយាយថា ការវាយប្រហារមីស៊ីល និងយានដ្រូនរបស់ពួកគេលើអ៊ីស្រាអែល បានធ្វើឡើងនៅក្នុងគន្លងកាន់តែខ្ពស់ នំាឲ្យមានប្រតិបត្តិការគួរឲ្យភ្ញាក់ផ្អើល ហើយនិងការកើនឡើងបន្ថែមទៀតជម្រើសប៉ះពាល់ខ្លាំង បើសិនការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់ផ្តើមឡើងវិញ ។
លោកនិយាយផងដែរថា ការធ្វើអន្តរាគមន៍យោធារបស់ពួកគេជាការគាំទ្រអ៊ីរ៉ង់ ដោយវាយប្រហារមីស៊ីល និងយានដ្រូនលើអ៊ីស្រាអែល បានជួយរារាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលពីការប្រើប្រាស់សមុទ្រក្រហម ក្នុងការបើកការវាយប្រហារលើអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត ។
លោក al-Houthi បញ្ជាក់ថា លទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់បំផុត គឺអាចរារាំងសត្រូវអ៊ីស្រាអែល និងអាមេរិកពីការប្រើប្រាស់សមុទ្រក្រហម ជាសកម្មភាពអរិ លើសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ និងប្រទេសសម្ព័ន្ធមិត្ត ។ នេះគឺជាសមិទ្ធិផលសំខាន់ ពេលដែលសត្រូវ ត្រូវបានរារាំងទាំងស្រុងពីការប្រើប្រាស់សមុទ្រក្រហម ៕
