រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំងលោក Roland Lescure និយាយថា តម្លៃប្រេងនៅក្នុងប្រទេសរបស់លោកគួរធ្លាក់ថ្លៃលឿន ពេលដែលអត្រាប្រេងដែលបានហក់ឡើងខ្ពស់ អំឡុងការបិទច្រកសមុទ្រ Hormuz នោះ វិលត្រឡប់មករកសភាពធម្មតាវិញ ។

ក្រោយជំនួបជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រេងនៅទីក្រុងប៉ារីស លោក Lescure និយាយថា ពួកយើងមានអាជីពទទួលខុសត្រូវ ដែលចង់ប្តេជ្ញាចិត្តធ្វើរឿងនេះ ។
លោកថា តម្លៃប្រេងបានហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស ពេលដែលវាឡើង ដូចដែលពួកយើងបានមើលឃើញ ហើយវាត្រូវការធ្លាក់ចុះលឿនដូចគ្នាបើសិនជា ឬពេលដែលវាធ្លាក់ចុះ ។ លោកសូមនិយាយម្តងទៀតថា ស្ថានភាពមិនទាន់ច្បាស់លាស់នោះទេ ហើយនិងឆាប់ប្រែប្រួលខ្លាំង ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីពាណិជ្ជកម្មបារាំងលោក Serge Papin និយាយថា អ្នកប្រើប្រាស់បារាំងគួរតែចាប់ផ្តើមមើលអង្កេតមើល រាល់ពេលចាក់ប្រេងចាប់ពីថ្ងៃសុក្រនេះតទៅ ។
សូមបញ្ជាក់ថា នាវាដឹកប្រេង និងនាវាដឹកទំនិញផ្សេងទៀត រាប់រយគ្រឿង បានជាប់នៅក្នុងតំបន់ឈូងសមុទ្រ ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ធ្វើឲ្យមានការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងសកលចំនួន ២០ភាគរយ ដែលជាការបង្អាក់ធំបំផុតពុំធ្លាប់មានរបស់ពិភពលោក ៕
