នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese មាននូវជំនួបនៅប្រទេសសិង្ហបុរី នាថ្ងៃសុក្រនេះ ជាមួយសមភាគីលោក Lawrence Wong ពេលដែលមេដឹកនាំទាំង ២ បានសន្យាកិច្ចសហប្រតិបត្តិការជិតស្និតជាងមុន ដើម្បីធានាសន្តិសុខថាមពល ជាការប្រឈមនឹងការអាក់ខានបណ្តាលមកពីជម្លោះតំបន់មជ្ឈិមបូព៌ា ។
សិង្ហបុរីដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រេងរបស់អាស៊ី គឺជាអ្នកផ្គត់ផ្គង់សាំងធំជាងគេបំផុត ហើយនិងជាអ្នកផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងប្រេងយន្តហោះដល់អូស្រ្តាលី ជាទីដែលការផ្គត់ផ្គង់ប្រេងម៉ាស៊ូតក្នុងស្រុក ធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម និងវិស័យរ៉ែ ។
ពួកគេនិយាយថា ពួកគេបានយល់ព្រមធានាលំហូរគ្រឿងផ្គត់ផ្គង់ចាំបាច់ រួមទាំងប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិរាវ បង្កើតកិច្ចខិតខំក្នុងកម្រិតអតិបរមា ដើម្បីជំរុញសន្តិសុខថាមពល ។
លោក Albanese និយាយថា អូស្រា្តលីផ្គត់ផ្គង់ប្រហែល ១ភាគ ៣នៃការនាំចូលឧស្ម័នធម្មជាតិរាវរបស់សិង្ហបុរី ខណៈពួកគេទទួលបានប្រហែល ២៦ភាគរយនៃប្រេងចម្រាញ់រួចពីរដ្ឋមួយនេះ ។
លោក Wongនិយាយដែរថា សិង្ហបុរីគ្មានផែនការទប់ស្កាត់ការនាំចេញនោះទេ បើទោះបីជាការហក់ឡើងខ្ពស់តម្លៃថាមពលសកល ។
មេដឹកនាំទាំង ២និយាយថា ការប្តេជ្ញាចិត្តនៅថ្ងៃសុក្រនេះ នឹងឆ្លុះបញ្ចាំងនៅក្នុងពិធីសារមានកាតព្វស្របច្បាប់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានស្រាប់របស់ពួកគេ ៕