សភារបស់ប្រទេសកូរ៉េខាងត្បូង បានអនុម័តថវិកាបន្ថែមរបស់រដ្ឋាភិបាលចំនួន ២៦,២ សែនកោដ៍វ៉ុន ឬ ១៧,៧ ពាន់លានដុល្លារ កាលពីថ្ងៃសុក្រ ទី ១០ ខែមេសា ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចក្នុងស្រុក បណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់។
ផែនការចំណាយ ដំបូងឡើយត្រូវបានស្នើឡើងដោយរដ្ឋាភិបាលកាលពីចុងខែមីនា ជាថវិកាបន្ថែមលើកទីពីរ ក្រោមរដ្ឋបាលសេរីរបស់ប្រធានាធិបតី លោក Lee Jae Myung ដែលបានឡើងកាន់តំណែងកាលពី ខែមិថុនា ឆ្នាំ ២០២៥។ រដ្ឋាភិបាល មានផែនការអនុវត្តថវិកាបន្ថែមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប៉ះទង្គិចសេដ្ឋកិច្ចពីការកើនឡើងតម្លៃប្រេង។
កញ្ចប់នេះរួមបញ្ចូលទាំង កម្មវិធីចែកប័ណ្ណប្រើប្រាស់ដ៏លេចធ្លោរបស់លោក Lee ដែលផ្តល់ការចំណាយចាប់ពី១០០.០០០វ៉ុន ដល់៦០០.០០០វ៉ុន ក្នុងម្នាក់សម្រាប់អ្នកទាំងឡាយដែលមានប្រាក់ចំណូលទាប។
ថវិកានេះ ក៏រួមបញ្ចូលទាំងការចំណាយដើម្បីរក្សាការទប់តម្លៃប្រេងឥន្ធនៈនៅទូទាំងប្រទេស ដែលត្រូវបានដាក់ចេញកាលពីខែមុនជាលើកដំបូងក្នុងរយៈពេលជិតបីទសវត្សរ៍មកនេះ សម្រាប់រយៈពេលប្រហែល៦ខែ នៅក្នុងប្រទេសមួយដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលសម្រាប់ថាមពល របស់ខ្លួន។