ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២

2026/04/11 11:23:25 am        169

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ(ព្រែកពោធិ៍ ខេត្ត​កណ្តាល​-សមុទ្រខេត្តកែប) នៅខេត្តតាកែវ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទិសនិរតី។ ផ្លូវទឹកមួយនេះ នឹងក្លាយជាសរសៃឈាមភ្ជាប់ទិសខាងជើង និងខាងត្បូង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវទឹក (ព្រែកជីកហ្វូណនតេជោ) នឹង​តភ្ជាប់​មិន​ត្រឹម​តែ​ការ​ដឹកជញ្ជូន​ក្នុង​ប្រទេសកម្ពុជាទេ តែគឺនឹងតភ្ជាប់ទៅកាន់តំបន់ និងពិភពលោកផងដែរ។ គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ នឹងលើកកម្ពស់មុខមាត់កិត្តិយសប្រទេសកម្ពុជា និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ គម្រោង​ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផល ដោយ​ផ្ទាល់​ដល់​ខេត្ត​ចំនួន​៤​ក្នុង​នោះមានដូចជា កណ្ដាល, តាកែវ, កំពត និងកែបជាដើម។ ក្រៅពីខេត្ត ដែល​ទទួល​ផល​ដោយ​ផ្ទាល់​នោះ កំពង់ស្ពឺ, កំពង់ឆ្នាំង និងបណ្ដា​ខេត្ត​នៅជាប់បឹងទន្លេសាប និងទន្លេ មេគង្គ​ទាំង​នៅ​ភាគខា​ងជើង រួមទាំងភាគខាងត្បូងក៏នឹងបានទទួលផលដោយប្រយោល ពី​គម្រោង«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ឱ្យដឹងថា អំឡុងពិភាក្សាជាមួយថ្នាក់ដឹកនាំឡាវ សម្ដេច​បាន​លើកឡើង​ពីការតភ្ជាប់ផ្លូវដឹកជញ្ជូនពីកម្ពុជាទៅចិន ដោយឆ្លងកាត់ប្រទេសឡាវ។ សម្ដេច​បញ្ជាក់​បន្ថែមជាមួយថ្នាក់ដឹកនាំឡាវថា នៅក្រោយគម្រោងព្រែកជីកហ្វូណនតេ ជោ​បញ្ចប់​ការ​សាង​សង់ ឡាវក៏អាចភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីសមុទ្រឆ្លងកាត់កម្ពុជាតាម «ព្រែក​ជីក​ហ្វូណន​តេជោ» នេះទៅកាន់ប្រទេសឡាវបានដែរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា សព្វថ្ងៃនេះ​រដ្ឋ​បាន​ខាត​បង់​ចំនួន​៥០លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារតែការបញ្ចុះពន្ធអាករ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៥ឆ្នាំកន្លងមកនេះ កម្ពុជា​បាន​ទទួល​នូវ​វិញ្ញាសា​ស្មុគ​ស្មាញ និងធំៗច្រើន ដូចជាបញ្ហាកូវីដ-១៩ បញ្ហាសង្គ្រាមអ៊ុយក្រែន ពន្ធបដិការ សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ និងវិបត្តិថាមពល នាពេលបច្ចុប្បន្ន តែទោះវិញ្ញាសាលំបាក មិន​ប្រាកដ​ប្រជា​យ៉ាង​ណា ​តែកម្ពុជា​នៅអាចមានភាពម្ចាស់ការជម្នះឧបសគ្គដើរទៅមុខបានជានិច្ច។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋបានសម្រេចមិនយកពន្ធនាំចូលប្រេង ដើម្បីទប់​កុំ​ឱ្យ​តម្លៃ​ប្រេង​ហក់​​ឡើង​ខ្ពស់ ដែលធ្វើឱ្យរដ្ឋខាតបង់ថវិកាដែលបានមកពីចំណូលពីការបង់ពន្ធលើ ការ​នាំ​ចូល​ប្រេង​ចំនួន​ហាសិបលានដុល្លារក្នុងមួយខែៗ។ ក្រៅពីនេះវិស័យថាមពលក៏បានខាតបង់ជាង សាម​សិប​ប្រាំ​លាន​ដុល្លារ​រួច​មក​ហើយ​ផងដែរ ដោយសារមិនដំឡើងថ្លៃប្រើប្រាស់អគ្គិសនីតាមតម្លៃ ប្រេង​។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោង«ព្រែកជីកហ្វូណនតេជោ» នឹង​បន្ត​ធ្វើ​ជា​និច្ច​មិនជាប់គាំងដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចនោះឡើយ ខណៈ គម្រោង​ជា​​ប្រវត្តិ​សាស្រ្ត​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ សម្រាប់​ប្រជាជន​កម្ពុជា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងធ្វើដំណើរតាមផ្លូវទឹកនៃគម្រោង «ព្រែកជីកហ្វូណនតេជោ​» ​ដែល​កំពុងដំណើរការសាងសង់ដោយមិនឱ្យអាជ្ញាធរតាមបណ្ដាខេត្តនៃផ្លូវទឹករបស់ គម្រោង​ដឹង​នោះ​ឡើយ ​ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋនៅអំឡុងពេលសាងសង់ និង​ក្រោយ​ពេល​សាង​សង់រួច។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកគុណដល់វីរកងទ័ពទាំងអស់ ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ខិតខំជម្នះគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាព បូរណ​ភាព​ទឹក​កម្ពុជា ​ពីការឈ្លានពានរបស់ទាហានសៀម។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​សម្រួល​ការ​រស់​នៅ​របស់​ជន​ភៀស​សឹក​ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយការ​ធ្វើ​ផ្ទះ​ស្នាក់​នៅ​សមរម្យ​ជា​បណ្ដោះអា​សន្ន បើទោះផ្ទះថ្មី មិនដូចផ្ទះចាស់ ដែលបាន​កសាង​មក​អស់​២០​-៣០ឆ្នាំ ដោយកម្លាំងញើសឈាមនោះក៏ដោយ។ រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ខិត​ខំ​ដោះ​ស្រាយ​ជា​ជំហានៗ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហាព្រំដែន គឺសម្ដេចជ្រើស យក​យន្ត​ការ​មិន​បង្ហូរ​ឈាម​ ដើម្បីកុំឱ្យមានពលរដ្ឋកម្ពុជា រួមទាំងកងកម្លាំងមិនមានការបាត់បង់ជីវិត។ សម្ដេច​បញ្ជាក់​បន្ថែ​ម​ថា សង្គ្រាមសងទៅសងមក មិនងាយបញ្ចប់នោះទេ ប៉ុន្តែបើដោះស្រាយតាមយន្ត​ការច្បាប់​ យន្ត​ការ​អន្តរជាតិ និងការទូត គឺជាយន្តការដែលអាចបញ្ចប់បញ្ហាព្រំដែនបានយូរអង្វែង និង មិន​មាន​ការ​បាត់​បង់ជីវិត។ ប៉ុន្តែយន្តការនេះត្រូវការ​ពេលបន្តិច​ដែលទាមទារឱ្យយើងត្រូវអត់ធ្មត់ ដើម្បី សម្រេច​ជោគជ័យ។

-សម្ដេច ហ៊ុន ម៉ាណែត៖ ការប្រើសង្គ្រាមដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនងាយបញ្ចប់នោះទេ គឺ​មាន​តែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ចប់បាន ជាពិសេសការចរចាទ្វេភាគី ដោយ​ការ​ស្មោះត្រ​ង់ជា​មួយគ្នា។ សម្ដេចបញ្ជាក់បន្ថែមថា ករណីដូចជាសង្គ្រាមនៅអ៊ុយក្រែន និង​នៅ​តំបន់​នានា​ជា​ច្រើន​បានបង្ហាញឱ្យឃើញថា ដើម្បីបញ្ចប់បញ្ហាបាន គឺមានតែការចរចា ដោះ​ស្រាយ​ប៉ុណ្ណោះ​។

-សម្ដេចធិបតី ហ៊ុន ម៉ាណែតបង្ហាញក្ដីសង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹង​អាច​ដោះ​ស្រាយ​បាន​ឆាប់​ចប់​ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជា ដោះ​ស្រាយ​តាម​សន្តិវិធី ​ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំង ពីរ​បាន​ឯក​ភាព​ចុះ​ហត្ថ​លេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ។ សម្ដេចបញ្ជាក់បន្ថែមថា យន្តការ​ទាំង​នេះ​រដ្ឋាភិបាលថៃ ក៏បានលើកឡើងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរ ហើយ​រដ្ឋាភិបាលថៃ ក៏មិន​បាន​ប្រកាស​ទាត់​ចោល​កិច្ច​ព្រម​ព្រៀង​ណាមួ​យ​ជាមួយ​កម្ពុជា​នៅ​ឡើយ​នោះដែរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត​រំពឹងថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC ឱ្យបាន​ត្រឹម​ត្រូវ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះព្រំដែន​ជាមួយប្រទេសកម្ពុជា ស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ដែល​បាន​ធ្វើកន្លងមក។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អំឡុងជួបជាមួយឯកឧត្ដមប្រធានាធិបតីបារាំង សម្ដេច​បាន​ស្នើ​ដល់​ប្រធានា​ធិបតីបារាំងជំរុញទៅថៃ ឱ្យចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយ​ផ្អែក​លើ​យន្ត​ការ​អន្តរជាតិ និងច្បាប់អន្តរជាតិ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា អំឡុងជួបជាមួយ ប្រធានាធិបតី​បារាំង​នោះ សម្ដេចបានជម្រាបជូនប្រធានាធិបតីបារាំង អំពី​ស្ថាន​ភាព​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ពិសេសការចូលកាន់កាប់ និងសាងសង់សំណង់នានារបស់ភាគីថៃ លើដែន​អធិបតេយ្យកម្ពុជា។ សម្ដេចគូសបញ្ជាក់ច្បាស់ៗថា អ្វីដែល​សម្ដេច​ជម្រាប​ជូន​ទៅ​ប្រធានា​ធិបតី​បា​រាំង​ គឺ​ដើម្បីឱ្យបា​រាំងជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយឈរលើភាពយុត្តិធម៌ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ដែលគ្រប់ភាគីទទួលយកបាន​មិនមែនឱ្យបារាំងកាន់ជើងកម្ពុជានោះទេ។

ប្រសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចប់នៅម៉ោង ១១និង៣១នាទី




អត្ថបទដែលទាក់ទង

សម្ដេចធិបតីបញ្ជាក់អំពីជម្រើសទ្វេភាគីក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ បញ្ចៀស​ការ​បង្ហូរ​ឈាម​បន្តទៀត
2026/04/11 12:30:14 pm        1
សម្តេចធិបតី៖ មួយខែរដ្ឋថយចំណូល ៥០លានដុល្លារ ក្នុងការដោះស្រាយវិបត្តិតម្លៃប្រេងឥន្ធនៈ
2026/04/11 12:03:46 pm        1
នគរសង្ក្រាន្តផ្សារទួលទំពូង នឹងចាប់ផ្តើមដំណើរការមុនគេនៅរសៀលនេះ ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ
2026/04/11 11:54:32 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកគាំទ្រក្រុមហ៊ូទីរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទីក្រុងសាណា ដើម្បីអបអរ «ជ័យជម្នះ» របស់សម្ព័ន្ធមិត្តអ៊ីរ៉ង់

2026/04/11 01:00:35 pm
​សម្ដេចធិបតីបញ្ជាក់អំពីជម្រើសទ្វេភាគីក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ បញ្ចៀស​ការ​បង្ហូរ​ឈាម​បន្តទៀត
2026/04/11 12:30:14 pm
​ក្រុមអវកាសយានិក Artemis II បានបញ្ចប់បេសកកម្មរយៈពេល១០ថ្ងៃនៅភពព្រះចន្ទ
2026/04/11 12:19:42 pm
​សម្តេចធិបតី៖ មួយខែរដ្ឋថយចំណូល ៥០លានដុល្លារ ក្នុងការដោះស្រាយវិបត្តិតម្លៃប្រេងឥន្ធនៈ
2026/04/11 12:03:46 pm
​លោកស្រី Kamala Harris បក្សប្រជាធិបតេយ្យ បង្ហើបពីបំណងប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៨
2026/04/11 11:56:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/09 04:15:14 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/10 09:59:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am