គ្រូ​បង្វឹក​ហូ​ឡង់ Louis van Gaal និយាយ​បើកចំហ​ថា​ លោក​មាន​ជំងឺ​មហារីក

2022/04/04 02:50:51 pm        137

​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​ទម្លាយ​ថា ​លោក​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ បុរស​សញ្ជាតិ​ហូ​ឡង់​រូប​នេះបច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្រុម​ជំរើសជាតិ​ហូ​ឡង់ និង​បាន​ប្រកាស​ពី​អាការៈ​ជំងឺ​របស់​លោក​នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​។

​​បុរស​វ័យ ៧០​ឆ្នាំ​រូប​នេះ​និយាយ​ទៀត​ថា លោក​មិន​ឱ្យ​ដំណឹង​នេះ​ដឹង​ដល់​កីឡាករ​ឡើយ​អំឡុង​ពេល​ប្រកួត​លក្ខណៈ​អន្តរជាតិ​នោះ ពី​ព្រោះតែ​ខ្លាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ពួកគេ​។ ​​លោក​បាន​បន្ថែម​ថា អំឡុង​ពេល​ដឹកនាំ​ក្រុម​ជំរើសជាតិ លោក​តែងតែ​ចាក​ចេញទៅ​មន្ទីរពេទ្យ​ក្រោយពេល​ដឹកនាំ​ក្រុម​ហើយ ខណៈ​កីឡាករ​ទាំងអស់​មិន​ដឹង​រឿង​នេះ​ឡើយ ហើយ​ពួកគេ​សុទ្ធតែ​គិត​ថា​លោក​មាន​សុខ​ភាព​ល្អ តែ​ការពិត​មិនមែន​ទេ​។

​​សូម​បញ្ជាក់​ថា ​លោក Louis van Gaal កំពុង​កាន់​តំណែង​ដឹកនាំ​ក្រុម​ជំរើសជាតិ​ហូ​ឡង់​ជា​លើក​ទី៣ បន្ទាប់ពី​ធ្លាប់​ដឹកនាំ​ក្រុម​បាន​លេខ៣ ​នៅ World Cup 2014 និង​ពេលនេះ​ត្រូវ​ដឹកនាំ​ក្រុម​នៅ World Cup 2022 នៅ​កាតា​ឆ្នាំនេះ​។ ​​ជាមួយ​អាជីព​ដឹកនាំ​ក្លិប​វិញ​លោក Van Gaal ធ្លាប់​ចំណាយ​ពេល​ពីរ​ឆ្នាំ​ដឹកនាំ Manchester United ឈ្នះ​ពាន FA Cup នៅ​ឆ្នាំ ២០១៦ មុន​ពេល​ត្រូវ​បាន​ជំនួស​ដោយ Jose Mourinho​។​ ​ក្រៅពីនោះ​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ឈ្នះ​ពាន​លី​គ​កំពូល​ជាមួយ Barcelona, Bayern Munich, AZ Alkmaar និង Ajax Amsterdam ផង​ដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        287
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        357

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm