ប្រជាពលរដ្ឋអាចមកចូលរួមធ្វើនំអន្សម នំខ្ញី និងអំបុកសម្រាប់ជូនជួរមុខ នៅទីតាំងភូមិវប្បធម៌

2026/04/11 06:41:55 pm        167

ភូមិវប្បធម៌ ជាផ្នែកមួយនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែល​រៀបចំ​ឡើង​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិខ្មែរ។ ភូមិវប្បធម៌ រៀបចំឡើងនៅពីក្រោយផ្សាររាត្រី ដែលនឹងមាន​ជា​សកម្មភាព​ជា​ច្រើន​ពាក់ព័ន្ធនឹងវប្បធម៌ រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏មានសកម្ម​ភាព​ធ្វើ​នំ​អន្សម​ នំខ្ញី អំបុក សម្រាប់ជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកផងដែរ។

គិតមកត្រឹមថ្ងៃនេះ ផ្ទះសិប្បកម្ម បរិវេណគំនូរលើមុខ ផ្សារភូមិ ឆាកសម្ដែង សាលាឆទាន បរិវេណ​កម្ម​វិធី​អុក​ចត្រង្គ ផ្ទះនំខ្មែរ ផ្ទះសេដ្ឋីនី និងទីធ្លាសម្រាប់លេងល្បែងប្រជាប្រិយខ្មែរ នៅក្នុង​ភូមិ​វប្បធម៌​ ត្រូវបានលេចចេញជារូបរាងយ៉ាងស្រស់ស្អាតហើយ។ ក្រុមជាងក៏កំពុងមមាញឹក ក្នុង​ការ​បង្ហើយ​រាល់​កិច្ច​ការ​នៅសល់ ឱ្យចប់សព្វគ្រប់ផងដែរ។

លើសពីការបង្ហាញវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ភូមិវប្បធម៌នៅក្នុងឆ្នាំនេះ ក៏នឹ​ង​ប្រើ​ប្រាស់​ផ្ទះ​នំ​ខ្មែរ សម្រាប់សាធារណជន ចូលរួមធ្វើនំអន្សម នំខ្ញី និងអំបុក សម្រាប់ជូនដល់វីរកងទ័ព និង​ប្រជា​ពលរដ្ឋ​ភៀសសឹក។

នេះជាសកម្ម​ភាព​សំខាន់មួយ ក្នុងការផ្សារភ្ជាប់ប្រជាពលរដ្ឋជួរក្រោយ ទៅនឹងវីរកងទ័ពជួរមុខ និង​ប្រជា​ពលរដ្ឋភៀសសឹក ដែលស្របទៅនឹងពាក្យស្លោករបស់ ស.ស.យ.ក ដែលតែងលើកឡើងថា “ស្មារ​តី​នៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា”។

សម្រាប់ពលរដ្ឋ​ដែល​បានចូលមកទស្សនាថតកម្សាន្ត នៅក្នុងបរិវេណភូមិវប្បធម៌ នៅថ្ងៃនេះ ក៏បាន​កោត​សសើរចំពោះការរៀបចំយ៉ាងស្រស់ស្អាតនេះដែរ។ ពេញចិត្តនឹងការរៀបចំ ការ​តុប​តែង ហើយក៏ពេញចិត្ត ក្នុងដាក់ចេញសកម្មភាពផ្សារភ្ជាប់ទៅនឹងវីរកងទ័ព និងប្រជា​ពលរដ្ឋ​ភៀស​សឹក ​ដែលបង្ហាញពីការដឹងគុណ បង្ហាញពីសាមគ្គីភាពក្នុងនាមជាប្រជាជនខ្មែរតែមួយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាកម្មវិធីដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀប​ចំ​ឡើង​ ដើម្បីសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ កម្មវិធីរយៈពេល ៦ថ្ងៃ ផ្ដើមពីថ្ងៃទី ១៤ ដល់​ថ្ងៃ​ទី ១៩ ខែមេសា ផ្តោតសំខាន់លើ ការផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ ផ្តោតលើស​កម្ម​ភាព​សេដ្ឋកិច្ច ​ក៏ដូចជាស្មារតីសាមគ្គីភាពជាតិ ពិសេសគឺផ្សារភ្ជាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជួ​រ​ក្រោយ​ទៅ​នឹងអ្ន​ក​នៅ​ជួរ​មុខ នៅតាមបណ្ដោយព្រំដែន។ រាល់ចំណូល ដែល ស.ស.យ.ក ទទួលបាន​ពី​ការ​លក់​វត្ថុ​អនុស្សាវ​រីយ៍​ទាំងអស់ នឹងផ្ដល់ជូនទៅអ្នកនៅជួរមុខទាំងអស់៕ អត្ថបទ៖ គឹម ហុក


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm