សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់អំពីជម្រើសទ្វេភាគីក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត ដោយបានបញ្ជាក់ថា ជម្រើសទ្វេភាគីនេះ គឺវាស្របតាមច្បាប់អន្តរជាតិ។
ក្នុងពេលអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅព្រឹកថ្ងៃទី១១ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែល ក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរបានឯកភាពចុះហត្ថលេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំង ពីរបានឯកភាពចុះហត្ថលេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ។ សម្ដេចបញ្ជាក់បន្ថែមថា យន្តការទាំងនេះរដ្ឋាភិបាលថៃ ក៏បានលើកឡើងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរ ហើយរដ្ឋាភិបាលថៃ ក៏មិនបានប្រកាសទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយនោះដែរ៕ អត្ថបទ៖ វង្ស សុភាព
