អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌​តាមទីតាំងប្រារព្ធ​សង្ក្រាន្ត​ក្នុងខេត្ត​បាន​រួច​រាល់ហើយ

2026/04/11 10:42:45 pm        112

កំពង់ឆ្នាំង៖ តាមការបញ្ជាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែមេសា ឆ្នាំ២០២៦នេះថា ក្រុមការងារខេត្តកំពង់ឆ្នាំងបានរៀបចំតុបតែងលម្អរ នៅ​តាម​ទី​តាំង​មួយ​ចំនួន ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ សម្រាប់ពិធីសង្ក្រាន្តឆ្នាំថ្មី ២០២៦ បាន​រួច​រាល់​ហើយ​។ ទីតាំងប្រារព្ធ​សង្ក្រាន្តធំជាងគេ គឺត្រូវប្រារព្វនៅសួនវិមានឯករាជ្យ និងសួនបាញ់ទឹក ក្នុង​ក្រុង​កំពង់ឆ្នាំង មុខសាលាខេត្តកំពង់ឆ្នាំងតែម្តង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តកំពង់ឆ្នាំង” នេះ​ទទួល​បាន​ជោគ​ជ័យ និងមានសោភ័ណភាពស្រស់បំព្រង សមស្របទៅតាមទំនៀមទម្លាប់ប្រពៃណី វប្បធម៌​ដ៏​ល្អផូ​រផង់របស់ជាតិខ្មែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំមន្ត្រីជំនាញ ចុះ​ពិនិត្យ​ទីតាំង ​ដែលបានរៀបចំមានភ្លើងពណ៌ ទង់ជាតិ ទង់សាសនា និងទង់ព្រះ​មហាក្សត្រ​តាម​ទីតាំង​ដែល​​បាន​ប្រជុំកំណត់រួច។ រដ្ឋបាលខេត្តបានរៀបចំសង្ក្រានខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៦នេះ តាម​ផែន​ការគ្រោងទុក ដោយឆ្នាំនេះ រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដែលប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុងកំ​ពង់ឆ្នាំង តាមបណ្តាវត្តអារាម និងទីរម្យណីយដ្ឋាននានា មានរយៈពេល៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។ ឯកឧត្តម បានណែនាំឲ្យក្រុមការងារ និង​មន្ត្រី​ពាក់ព័ន្ធ អោយបាញ់ទឹកសំអាតផ្លូវ ធ្វើអនាម័យបរិស្ថាន កុំអោយមាន​ដី​ហុយ​ប៉ះ​ពាល់​ដល់​ភ្ញៀវទេសចរ​ផងដែរ។

គិតមកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមការណែ​នាំ​ពីឯកឧត្តម​អភិបាល​ខេត្ត​កំពង់​ឆ្នាំង ​ក្រុមការងារជំនាញនានា និងមន្ទីរអង្គភាពពាក់ព័ន្ធរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បាន​រៀប​ចំ​តុប​តែង​លម្អសោភ័ណភាពនៅតាមសួនច្បារសាធារណៈនានា ជាពិសេសនៅរមណីយដ្ឋាន និង​វត្ត​អារាមនានា និងតាមដងវិថី នៅក្នុងកំពង់ឆ្នាំង ក៏ដូចតាមបណ្តាស្រុក ដើម្បី​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍ ​“សង្ក្រាន្តកំពង់ឆ្នាំង” អោយបានល្អ។

ដើម្បីចូលរួម​អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦នេះ និង​ចូល​រួម​ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ ជាពិសេសបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារ​ភ្ជាប់​ពិធី​បុណ្យចូល​ឆ្នាំ​ជា​មួយ​វីរកងកម្លាំងជួរមុខ និងពលរដ្ឋភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គី នៃមហា​គ្រួសារ​ខ្មែរ​តែ​មួយ ​រដ្ឋបាលខេត្តក៏មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធី​ទទួល​ទេវតា​ឆ្នាំថ្មី ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេង​ល្បែង​ប្រជាប្រិយ​ជាតិ ការធ្វើនំខ្មែរ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន អញ្ជើញមកចូល​រួម​ទស្សនា​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​“សង្ក្រាន្តកំពង់ឆ្នាំង” អោយបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ និង​ក្រោម​ស្មារតី​សាមគ្គីភាព ឯកភាព និងភាពធន់៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm