ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើក​ស្ទួយកិត្តិយស​ និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់​តែរីក​ចម្រើន ប្រកបដោយភាពធន់

2026/04/11 10:48:14 pm        182

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បើក​ការដ្ឋានសាងសង់ “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី​​ ២” ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រ ខេត្តកែប) នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តតាកែវថា ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស​ និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់​តែរីក​ចម្រើន ប្រកបដោយភាពធន់។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាន​នូវ​បណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និង​ផ្លូវសមុទ្រ ជាមួយឆន្ទៈ និងមនសិការ "ឧត្តមនិយម"​ ផលប្រយោជន៍ជាតិ និងប្រជាជន។

ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នកម្ពុជា បាន និងកំពុង​ស្ថិតក្នុងការលំបាកលើវិញ្ញាសាជាច្រើន ក្នុងនោះរួមមាន៖ ១/ ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ២/ ការដោះស្រាយបញ្ហាទឹកដី, ជីវភាពរស់​នៅ​របស់ជនភៀសសឹក និង៣/ ការរងឥទ្ធិពលវិបត្តិថាមពលសកលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ ទោះបី​វិញ្ញាសា​លំបាកយ៉ាងច្រើនណា ក៏កម្ពុជានៅតែអាចជម្នះ និងដើរទៅមុខបាន គឺអាស្រ័យលើកត្តា​សំខាន់ចំនួន ៣ ដែលកម្ពុជាធ្លាប់ប្រឈម និងបានដោះស្រាយ ជាពិសេស ​ក្នុងកំឡុង​ពេល​នៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ គឺ៖ ១/ គោលដៅរបស់រាជរដ្ឋាភិបាលមានភាពច្បាស់លាស់ គឺមិនដេក​ដួលក្នុង​សភាព​ការណ៍ ដោយខិតខំជម្នះការលំបាក, កសាងពេទ្យ កសាងមណ្ឌលសម្រាកព្យាបាល, ២/ ការខិតខំចូលរួមរបស់មន្ត្រីពាក់ព័ន្ធទាំងអស់, គ្រប់ក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, កងកម្លាំងគ្រប់​ប្រភេទ ពិសេសកងទ័ពអាវស និង ទី៣/ មានការយោគយល់ និងចូលរួមដ៏សកម្មពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃការបង្កើតគម្រោង​ព្រែក​ជីក​ហ្វូណនតេជោ ចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដែលពេល​នេះវឌ្ឍនភាពបានឈានដល់ដំណាក់កាលវិវត្តគួរឱ្យកត់សម្គាល់ ដើម្បីឈានទៅសម្រេចតាម​ផែន​ការ​កំណត់។​ ព្រមជាមួយគ្នានេះ, ក៏សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័នជំនាញ, អាជ្ញាធរខេត្តទាំង ៤ ដែល​ជាប់​ពាក់ព័ន្ធដោយផ្ទាល់ និងព្យាយាមផ្តល់ការសហការយ៉ាងស្អិតរមួតក្នុងការសាងសង់​ និងដោះស្រាយ​ផលប៉ះពាល់ជាអតិបរមាជូនដល់ប្រជាពលរដ្ឋ។ ​ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ផ្តល់នូវការយោគយល់ និងសហការជាមួយក្រុមការងារ ដើម្បី​ពិនិត្យ និងដោះស្រាយផលប៉ះពាល់ឱ្យបានគ្រប់លទ្ធភាព និងធានាដល់ដំណើរការនៃការសាងសង់​ដោយរលូន។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីយន្ដការក្នុងការដោះស្រាយបញ្ហារបស់ជនភៀសសឹក ដោយទី១ នៅពេលចាប់ផ្ដើមផ្ទុះអាវុធ គឺដំបូងបំផុតត្រូវការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាជម្លៀសពួកគាត់ទៅកាន់ទីមានសុវត្ថិភាព, មានទឹកហូប, មានបាយហូប និងកន្លែងស្នាក់នៅ, ទី២ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាពសុខភាព និង ទី៣ ដំណាក់កាលស្ដារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋបណ្ដើរៗឡើងវិញ។ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនវិញ កម្ពុជា រក្សាជំហរក្នុងការដោះស្រាយបញ្ហាតាមយន្ដការសន្តិវិធី ដែលរួមមាន យន្ដការច្បាប់ និងយន្តការការទូត ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត។ ជាងនេះទៅទៀត, មូលហេតុដែលកម្ពុជា ជ្រើសរើសយកការដោះស្រាយតាមយន្ដការទ្វេភាគី ជាជម្រើសអាទិភាពទី១ ដោយសារទី១ ជាយន្ដការដោះស្រាយដោយការទូត និងច្បាប់ ដើម្បីបញ្ចៀសការប្រើហិង្សាដើម្បីយកទឹកដី, ទី២ វិធានការទ្វេភាគី គឺជាវិធានការលឿនបំផុត ក្នុងការដោះស្រាយបញ្ហា និង ទី៣, កម្ពុជា នៅតែជឿថា យន្ដការទ្វេភាគីនៅតែជម្រើសដែលធ្វើទៅរួច ព្រោះភាគីទាំងពីរនៅតែមានចំណុចរួមគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, រាជរដ្ឋាភិបាលទាំងពីរនៅតែគោរពកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់របស់ភាគីទាំងពីរ ។

ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្នកប្រព្រឹត្តខុសច្បាប់បើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ។ បន្ថែមពីនេះ, សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមស្ថានភាពស្រវឹង ត្រូវប្រកាន់គោលការណ៍សុវត្ថិភាពជាចម្បងដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ខ្លួនឯង អ្នករួមដំណើរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់៕ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm