តាមបណ្តាសាកលវិទ្យាល័យ រៀបចំលេងល្បែងប្រជាប្រិយមុនថ្ងៃចូលឆ្នាំថ្មី និងលើក​តម្កើង​អត្ត​សញ្ញាណ​វប្បធម៌ខ្មែរ

2026/04/11 11:47:03 pm        352

នៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ បានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ដែលមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួម​សប្បាយ​រីក​រាយ​មុន​ឱកាស​ឆ្នាំថ្មីចូលមកដល់ និងដើម្បីចូលរួមលើកតម្កើងអត្តសញ្ញាណវប្បធម៌ខ្មែរ។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំប្រារព្ធកម្មវិធីសង្រ្កាន្តអបអរឆ្នាំថ្មី តាមទំនៀមទម្លាប់ សាសនា​ផ្សា​ភ្ជាប់​នឹងប្រពៃណី ដោយមាននិមន្តព្រះសង្ឃសូត្រមន្ត ពូនភ្នំខ្សាច់ ការសម្ដែង​របាំត្រុដិ​សុំ​សិរី​សួស្ដី ​សរសេរសំណេរថ្លែងអំណរគុណកងទ័ព និងលេងល្បែងប្រជាប្រិយខ្មែរ។

ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ BTV នៅ​ថ្ងៃ​នេះ​ថា សាកលវិទ្យាល័យតែងតែរៀបចំសង្រ្កាន្តរាល់ឆ្នាំ ដើម្បីអបអរឆ្នាំថ្មី និងជាការបណ្ដុះ​ផ្សព្វ​ផ្សាយ​មរតក​វប្បធម៌ ប្រពៃណីរបស់ខ្មែរ។ ហើយសម្រាប់ឆ្នាំ២០២៦នេះ សង្រ្កាន្តប្រព្រឹត្ត​ទៅ​ជា​ធម្មតា ​តែភ្ជាប់ជាមួយការរំលឹកគុណ វិរកងទ័ពដែលតស៊ូការពារជាតិ និងប្រជាជន​ប្រឆាំង​ការ​ឈ្លាន​របស់​ថៃ។

ចំណែកក្រុមយុវជន ដែលបានចូលរួមលេងល្បែងប្រជាប្រិយ បានលើកឡើងថា ការ​លេង​ល្បែង​ប្រជាប្រិយ​នេះ ​មិនមែនគ្រាន់តែជាការលេងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្ដែវាជាការបង្ហាញ ពីមោទន​ភាព​ជាតិ​។ ពួកគេថា នៅក្នុងសម័យកាលដែលមានឥទ្ធិពលវប្បធម៌បរទេសហូរចូលខ្លាំង ការបង្កើន​សកម្ម​ភាព​លេងល្បែងប្រជាប្រិយខ្មែរ ដូចជា វាយបោះអង្គុញវាយក្អម និងទាញព្រ័ត្រ ធ្វើឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា បានផ្សាភ្ជាប់កាន់តែស្អិតរមួតទៅនិងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ។

ការរៀបចំលេងល្បែងប្រជាប្រិយ ក្នុងកម្មវិធីសង្រ្កាន្ដ អបអរឆ្នាំថ្មីនេះ មិន​ត្រឹម​តែ​ជា​ការ​សប្បាយ​មួយ​ពេល​ក្នុង​ឱកាសបុណ្យទាននោះទេ ប៉ុន្ដែនេះគឺជាការដកស្រង់យក ព្រលឹងវប្បធម៌ មក​ដាក់​ក្នុង​បេះដូង​យុវជនជំនាន់ក្រោយ ឲ្យពួកគេមាន​មោទន​ភាព​នូវ​អ្វី​ដែល​ជា​មរតក​បន្សល់​ទុក​ពី​ដូន​តា​មក ​និងបន្តអភិរក្សសម្រាប់អ្នកជំនាន់ក្រោយឲ្យបានគង់វង្ស៕ អត្ថបទ ៖ លៀ ស៊ីណា 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm