ធនាគារកណ្តាលរបស់ខ្លួន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះថា សភាតំណាងរាស្ត្រ និងក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់របស់ប្រទេសលីប៊ី បានអនុម័តថវិការដ្ឋបង្រួបបង្រួមលើកដំបូងរបស់ប្រទេសនេះ ក្នុងរយៈពេលជាង ១៣ឆ្នាំ។
ធនាគារនេះ បាននិយាយថា ការអនុម័តថវិកាដោយសភានីតិប្បញ្ញត្តិគូប្រជែងទាំងពីរ អាចជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ការបែងចែកហិរញ្ញវត្ថុអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
លីប៊ី ដែលជាប្រទេសផលិតប្រេងដ៏សំខាន់មួយ ត្រូវបានបែងចែករវាងរដ្ឋបាលនៅភាគខាងលិច និងខាងកើត ដែលមិនមានថវិកាបង្រួបបង្រួមអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ៕