ប្រណាំងម៉ូតូ៖ កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Aleix Espargaro បានប្រជែងឈ្នះការប្រកួត MotoGP លើកដំបូងក្នុងអាជីពរបស់ខ្លួនក្រោយយកឈ្នះការប្រកួតនៅប្រទេសអាហ្សង់ទីន។

កីឡាករវ័យ ៣២ឆ្នាំ Aleix Espargaro ដែលបានបង្ហាញខ្លួននៅលើទីលានប្រកួត MotoGP លើទី ២០០ បានយកឈ្នះការប្រកួតយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ និងបន្តយកឈ្នះការប្រកួតនៅថ្ងៃអាទិត្យទៀត ដើម្បីបញ្ចប់ការទន្ទឹងរង់ចាំការប៉ុនប៉ងឈ្នះការប្រកួតតាំងពីឆ្នាំ២០០៤។ ជ័យជំនះរបស់ Aleix Espargaro ក៏បានធ្វើឱ្យក្រុមប្រណាំង Aprilia ស្គាល់ជ័យជំនះលើកដំបូងផងដែរតាំងពីចាប់ផ្តើមប្រឡូក MotoGP វិញនៅឆ្នាំ២០១៥ បន្ទាប់ពីការចាកចេញកាលពីឆ្នាំ២០០៤។ ដោយឡែកលទ្ធផលផ្សេងទៀត អ្នកឈរលើវេទិកាកិត្តិយស ២រូបទៀតសុទ្ធតែជាជនជាតិអេស្ប៉ាញរួមមាន Jorge Martin របស់ក្រុម Ducati លេខ ២ និង Alex Rins របស់ក្រុម Suzuki លេខ ៣។
សូមបញ្ជាក់ថា MotoGP រដូវកាល ២០២២ ចាប់ផ្តើមរដូវកាលបាន ៣ទីលានហើយដោយ Aleix Espargaro កំពុងឈរលើគេក្នុងតារាងជើងឯកមានសរុបពិន្ទុ តាមពីក្រោយកីឡាករអាហ្វ្រិកខាងត្បូង Brad Binder មាន ៣៨ពិន្ទុ និងលេខ ៣ កីឡាករអ៊ីតាលី Enea Bastianini មាន ៣៨ពិន្ទុ។ ទីលានទី៤ រដូវកាលនេះ MotoGP នឹងបន្តដំណើរទៅទីក្រុង Austin រដ្ឋតិចសាស សហរដ្ឋអាមេរិក៕
អត្ថបទ៖នាង សុភាវុធ