សមត្ថកិច្ចក្រសួងបរិស្ថានបន្តអន្តរាគមន៍ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ

2026/04/12 05:00:49 pm        131

មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ អាច្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រេពាលរដ្ឋសហគមន៍តំបន់ការពារធម្មជាតិ បានបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃ ព្រះរការ-ឆែប ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស បានបន្តសហការជាមួយសហគមន៍ជនជាតិដើមភាគតិចកួយ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុច ជាងជ្រូក ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ រកឃើញគល់ឈើ ដែលជនសង្ស័យលួចកាត់ និងបានប្រមូលនិងដកហូតឈើ ចំនួន ៣.២៧៩(បីម៉ែត្រត្រីគុណ ពីររយចិតសិបប្រាំបួន) និងបានដឹកយកមករក្សាទុកនៅស្នាក់ការ៣៩១ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា បច្ចុប្បន្ន កំលាំងមន្ត្រីឧទ្យានុរក្ស និងក្រុមការងារជំនាញក្រសួងបរិស្ថាន កំពុងបន្តប្រតិបត្តិការ ចុះបង្រ្កាប និងស្រាវជ្រាវ បទល្មើសធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃព្រះរការ-ឆែប។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោយមានសេចក្តីរាយការណ៍ស្តីពីបទល្មើសព្រៃឈើក្នុងជម្រកសត្វព្រៃព្រះរការ-ឆែប សមត្ថកិច្ចក្រសួងបរិស្ថាន បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានលួចកាប់ និងដឹកជញ្ជូនឈើដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។ មន្រ្តីនគរបាលយុត្តិធម៌ក្រសួងបរិស្ថានបានកសាងសំណុំរឿង និងបានបញ្ជូនជនសង្ស័យ ទៅតុលការសាលាដំបូងខេត្តព្រះវិហារ។ បន្ទាប់មកតុលាការបានសម្រេច ឃុំខ្លួនដាក់ពន្ធធនាគារ។ ក្នុងពេលជាមួយគ្នានេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ដកហូតគោយន្ត ចំនួន២គ្រឿង រណាយន្តចំនួន០១គ្រឿង និងឈើចំនួន០.៦៥០ ម៉ែត្រត្រីគុណ យកមករក្សាទុកនៅស្នាក់ការអូរកក់ ក្នុងដែនជម្រកសត្វព្រៃ ព្រះរការ-ឆែប។

ក្រសួងបរិស្ថានបាន និងកំពុងបន្តពង្រឹងការល្បាត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងចាត់ត់វិធានការច្បាប់តឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើស ព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដី ខុសច្បាប់។

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        123
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm