ប្រជាជនហុងគ្រីបោះឆ្នោតនៅក្នុងការបោះឆ្នោតដែលត្រូវបានតាមដានដោយ EU រុស្ស៊ី និងអាមេរិក

2026/04/12 07:34:09 pm        168

ប្រជាជនហុងគ្រីត្រូវចេញទៅប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) នេះ នៅក្នុងការបោះឆ្នោតមួយដែលអាចបញ្ចប់ការកាន់អំណាចរយៈពេល ១៦ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី Viktor Orban រង្គោះរង្គើរុស្ស៊ី និងប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមស្តាំនិយម នៅទូទាំងលោកខាងលិច ក្នុងនោះរួមទាំងសេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរ។

លោក Orban ដែលជាអ្នកជាតិនិយមមិនស្របតាមអឺរ៉ុប បានបង្កើតគំរូ «លទ្ធិប្រជាធិបតេយ្យមិនសូវសេរី» ដែលត្រូវបានគេមើលឃើញថា ជាការដើរតាមម៉ូដែលចលនាធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត (MAGA) របស់លោក Trump និងអ្នកគាំទ្ររបស់ខ្លួន នៅអឺរ៉ុប។

ប៉ុន្តែប្រជាជនហុងគ្រីជាច្រើនកាន់តែលែងសូវពេញចិត្ត ក្រោយសេដ្ឋកិច្ចគាំងរយៈពេល ៣ឆ្នាំ និងការកើនឡើងនូវការចំណាយលើការរស់នៅ ក៏ដូចជារបាយការណ៍ អំពីអ្នកមានអំណាចស្និទ្ធរដ្ឋាភិបាលកំពុងប្រមូលទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ។

ការស្ទង់មតិក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ បានបង្ហាញថា គណបក្ស Fidesz របស់លោក Orban នៅពីក្រោយគណបក្សប្រឆាំងកណ្តាល-ស្តាំនិយម Tisza របស់លោក Peter Magyar ចំនួន ៧-៩ ភាគរយ ដោយគណបក្ស Tisza ទទួលបានសំឡេងគាំទ្រ ៣៨-៤១ ភាគរយ។ ដំណើរការបោះឆ្នោត សម្រាប់សភាដែលមាន ១៩៩អាសនៈ ចាប់ផ្តើមនៅម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៤ ម៉ោងសកល) ហើយគ្រោងនឹងបិទនៅម៉ោង ៧យប់។

ការបោះឆ្នោតនេះកំពុងត្រូវបានតាមដានយ៉ាងដិតដល់នៅទីក្រុងប្រ៊ុចសែល ដោយប្រទេស EU ជាច្រើនរិះគន់លោក Orban ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump ជុំវិញអ្វីដែលពួកគេនិយាយថា ជាការខ្សោយទៅៗ ក្នុងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យរបស់ប្រទេសហុងគ្រី សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិជនជាតិភាគតិច៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm