ទីក្រុងតេអេរ៉ង់៖ កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក មិនអាចឈានដល់ ត្រឺមតែកិច្ចប្រជុំ ១លើកទេ

2026/04/12 11:15:12 pm        180

ក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា គ្មាននរណាម្នាក់ មានការរំពឹងទុកណាមួយ ដែលថា ការចរចាជាមួយសហរដ្ឋអាមេរិក អាចឈានដល់កិច្ចព្រមព្រៀង ត្រឹមតែការជួបគ្នា ១លើកនោះឡើយ បន្ទាប់ពីការចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បានជាប់គាំង នៅថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) នេះ។

នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ IRIB បានឲ្យដឹងថា អ្នកនាំពាក្យក្រសួង លោក Esmaeil Baqaei បាននិយាយថា៖ «ជាធម្មតា តាំងពីដើមដំបូងមក យើងមិនគួររំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀង ក្នុងកិច្ចប្រជុំតែមួយវគ្គនោះទេ។ គ្មាននរណាម្នាក់មានការរំពឹងទុកបែបនេះឡើយ»។

លោកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ «មានទំនុកចិត្តថា ទំនាក់ទំនង រវាងយើង និងប៉ាគីស្ថាន ក៏ដូចជាមិត្តភក្តិផ្សេងទៀតរបស់យើង នៅក្នុងតំបន់ នឹងបន្ត»។

គួរបញ្ជាក់ថា ការចរចាសន្តិភាពកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថាន មុនពេលអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយនៅថ្ងៃអាទិត្យនេះថា ក្រុមចរចារបស់លោក កំពុងចាកចេញ បន្ទាប់ពីមិនបានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ក្រោយមានការចរចារយៈពេល ២១ម៉ោង ដែលធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍។

ប្រព័ន្ធផ្សព្វផ្សាយ IRIB បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា «ការទាមទារមិនសមហេតុផល» របស់សហរដ្ឋអាមេរិក បានប៉ះពាល់ដល់ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។ ហើយនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ លោក Baqaei បានសរសេរនៅលើបណ្ដាញសង្គម X ដោយសង្កត់ធ្ងន់ថា ភាពជោគជ័យនៃកិច្ចចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាស្រ័យលើទីក្រុងវ៉ាស៊ីនតោន ក្នុងការជៀសវាងការទាមទារ «ហួសហេតុ» និង «ខុសច្បាប់»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm