ព្យុះស៊ីក្លូនបក់បោកលើកោះខាងជើងរបស់នូវែលសេឡង់ និងជំរុញឲ្យជម្លៀសមនុស្ស

2026/04/12 04:52:39 pm        54

ព្យុះស៊ីក្លូន Vaianu បានបក់បោកទៅដល់ដីគោក នៅលើកោះខាងជើង (North Island) របស់ប្រទេសនូវែលសេឡង់ នាថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) ដោយបង្កឲ្យមានទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងបង្ខំឲ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសចេញ។

ព្យុះស៊ីក្លូននេះបានបក់បោកកាត់ឆ្នេរសមុទ្រ នៅជិតឧបទ្វីប Maketu ដោយមានល្បឿនខ្យល់លើសពី ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ភ្លៀងធ្លាក់ខ្លាំង និងរលកធំៗ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសេវាអាកាសធាតុជាតិ MetService ដោយពណ៌នាអំពីព្យុះ Vaianu ថា ជាប្រព័ន្ធ «គំរាមកំហែងដល់អាយុជីវិត»។

អាជ្ញាធរបានដាក់តំបន់ជាច្រើននៅក្រោមការប្រកាសអាសន្ន និងបានចេញការព្រមានអំពីខ្យល់កម្រិត «ក្រហម» ដែលត្រូវបានប្រើ សម្រាប់តែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក Mark Mitchell បាននិយាយថា ព្យុះស៊ីក្លូននេះ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ជ្រុងនៃកោះខាងជើង ដោយធ្វើឲ្យទីក្រុង Auckland ជាទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស រួចផុតពីស្ថានភាពអាក្រក់បំផុត។ ប៉ុន្តែខ្យល់បក់ខ្លាំង និងរលក នៅតែត្រូវបានគេរំពឹងមាន បន្ទាប់ពីព្យុះនេះបក់បោកទៅដល់ដីគោក នាពេលរសៀល។

លោកបានបន្ថែមថា ព្យុះស៊ីក្លូននេះបានបង្ខំឲ្យប្រជាជនរាប់រយនាក់ជម្លៀសចេញ និងបានកាត់ផ្តាច់ចរន្តអគ្គិសនីពីផ្ទះសម្បែងចំនួន ៥.០០០ខ្នង។

យ៉ាងណាក្ដី ទីភ្នាក់ងារ MetService បានបញ្ជាក់ថា ស្ថានភាពនឹងធូរស្រាល នៅពេលដែលព្យុះ Vaianu ធ្វើដំណើរដោយយឺតៗតាមកោះខាងជើង មុនពេលបក់បោកចេញពីកោះ នាល្ងាចថ្ងៃអាទិត្យ នៅឯតំបន់ឆ្នេរ Hawke's Bay៕

អត្ថបទដែលទាក់ទង

ព្យុះស៊ីក្លូនបក់បោកលើកោះខាងជើងរបស់នូវែលសេឡង់ និងជំរុញឲ្យជម្លៀសមនុស្ស
2026/04/12 04:52:39 pm        1
ក្រុមហាម៉ាសទាមទារវិធានការ ចំពោះការរំលោភបំពានរបស់អ៊ីស្រាអែល លើបទឈប់បាញ់ នៅហ្កាហ្សា
2026/04/12 04:45:37 pm        1
ទីក្រុងតេអេរ៉ង់៖ កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក មិនអាចឈានដល់ ត្រឺមតែកិច្ចប្រជុំ ១លើកទេ
2026/04/12 04:15:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កោះរ៉ុង និងកោះរ៉ុងសន្លឹម ត្រូវបានអគ្គិសនីកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់បណ្តាញអគ្គិសនីរហូតដល់៣៥គីឡូវ៉ុល ចាប់ពីថ្ងៃនេះតទៅ

2026/04/12 05:08:43 pm
​ព្យុះស៊ីក្លូនបក់បោកលើកោះខាងជើងរបស់នូវែលសេឡង់ និងជំរុញឲ្យជម្លៀសមនុស្ស
2026/04/12 04:52:39 pm
​ក្រុមហាម៉ាសទាមទារវិធានការ ចំពោះការរំលោភបំពានរបស់អ៊ីស្រាអែល លើបទឈប់បាញ់ នៅហ្កាហ្សា
2026/04/12 04:45:37 pm
​ទីក្រុងតេអេរ៉ង់៖ កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក មិនអាចឈានដល់ ត្រឺមតែកិច្ចប្រជុំ ១លើកទេ
2026/04/12 04:15:12 pm
​លោក Trump បង្ហាញលទ្ធភាពខ្ទប់ផ្លូវកងទ័ពជើងទឹករបស់អ៊ីរ៉ង់ ក្រោយការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ បរាជ័យ
2026/04/12 03:55:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/11 11:16:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/11 06:01:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/10 09:59:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am