សម្លការី និងនំប៉័ងរាប់ពាន់ដើម អំណោយដ៏ថ្លៃថ្លារបស់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានចែកជូនដល់ដៃវីរកងទ័ពជួរមុខ នៅទិសមុំបី ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មី

2026/04/13 01:45:26 am        353

ទោះបីជាបេសកកម្មការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន បង្កប់ដោយភាពហត់នឿយ និងត្រូវប្រឈមមុខនឹងកម្ដៅថ្ងៃយ៉ាងណាក៏ដោយ ក៏វីរកងទ័ពជួរមុខរបស់យើង នៅតែរក្សាបាននូវស្មារតីរឹងមាំ និងភាពកក់ក្ដៅ ដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់ និងការសាកសួរសុខទុក្ខមិនដាច់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យជាតិម្ដងៗ។

ជាក់ស្ដែងក្នុងស្មារតីយកចិត្តទុកដាក់ចំពោះការលះបង់ខ្ពស់របស់វីរកងទ័ព សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានផ្ដល់នូវអំណោយថវិកាដ៏ថ្លៃថ្លា តាមរយៈ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីចាត់ចែងរៀបចំជាម្ហូបអាហារ នាំយកទៅចែកជូនដល់បងប្អូនវីរកងទ័ពសមរភូមិមុខ។ តួយ៉ាងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ នំប៉័ងរាប់ពាន់ដើម និងសម្លការីរាប់ពាន់កញ្ចប់ ត្រូវបានរៀបចំ និងនាំយកទៅចែកជូនដល់វីរកងទ័ព នៅគ្រប់បណ្ដាអង្គភាពនានា ចំណុះឱ្យកងពលតូចអន្ដរាគមន៍លេខ៩។

ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានពាំនាំនូវមនោសញ្ចេត និងការផ្ដាំផ្ញើសាកសួរសុខទុក្ខដ៏ជ្រាលជ្រៅ ពីសំណាក់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលជានិច្ចកាល សម្ដេចតែងតែមានក្ដីបារម្ភ នឹករលឹក និងតាមដានរាល់សុខទុក្ខរបស់បងប្អូនយុទ្ធជនជានិច្ច។ ការរៀបចំអាហារក្ដៅៗជូននៅថ្ងៃនេះ បានសបញ្ជាក់ឱ្យឃើញពីទឹកចិត្តដ៏សប្បុរសរបស់សម្ដេច ដែលបានគិតគូរ និងលើកទឹកចិត្តបងប្អូននៅសមរភូមិមុខ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តមបានគូសបញ្ចាក់ថា៖ «សម្ដេចបានចាត់ឱ្យខ្ញុំ រៀបចំសម្លការីជូនបងប្អូនវីរកងទ័ពនៅសមរភូមិមុខ ដើម្បីជាការលើកទឹកចិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទោះបីសម្ដេចមិនបានមកផ្ទាល់ ប៉ុន្តែសម្ដេចតែងតែគិតគូរ និងបារម្ភពីសុខទុក្ខបងប្អូនជានិច្ច។ កន្លងមក សម្ដេចបានជួយដល់ជនភៀសសឹកបានច្រើន និងបានផ្ដល់មធ្យោបាយជាម៉ូតូដល់កងទ័ពជួរមុខថែមទៀតផង។»

បន្ទាប់ពីបានទទួលនូវអាហារក្ដៅៗ និងប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិបាលខេត្តរួចមក លោកមេបញ្ជាការកងពលតូចលេខ៩ តំណាងឱ្យជាវីរកងទ័ពទាំងអស់ បានបង្ហាញនូវក្ដីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច និងឯកឧត្តមអភិបាលខេត្ត ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់បងប្អូនកងទ័ពនៅទិសមុំបីនេះផ្ទាល់។ លោកថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានពាំនាំនូវអំណោយរបស់សម្ដេចមកដល់ទីនេះ។ ថវិកាដែលទទួលបាន យើងបានរៀបចំជាសម្លការីនំប៉័ងចែកជូនដល់កងទ័ពបានហូបគ្រប់ៗគ្នា និងសូមគោរពជូនពរសម្ដេចឱ្យមានអាយុយឺនយូរ ដើម្បីជាម្លប់ដល់កូនចៅទាំងអស់គ្នា។»



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm