កម្ពុជាជាប់លេខ៥ ក្នុងអាស៊ាន ជាគោលដៅវិនិយោគទាក់ទាញ ខណៈ​តំបន់​ក្លាយ​ជា​គន្លង​ថ្មី​សម្រាប់​វិនិយោគិនសកល

2026/04/13 07:57:56 pm        245

ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ឈរនៅលំដាប់ទី៥ ក្នុងតំបន់អាស៊ាន ជាប្រ​ទេស​កំពុង​អភិវឌ្ឍ​ដែល​មាន​ភាពទាក់ទាញសម្រាប់វិនិយោគ។ ការវាយតម្លៃនេះ ត្រូវបានបង្ហាញ​ក្នុង​របាយ​ការណ៍​សន្ទស្សន៍​ឱកាសវិនិយោគសកល (Global Opportunity Index) ប្រចាំឆ្នាំ២០២៦ របស់​វិទ្យាស្ថាន​ ម៉ាល ខិន (Milken Institute) ដែលជាស្ថាប័ន​ឯករាជ្យ​មាន​មូល​ដ្ឋាននៅ​សហរដ្ឋអាម៉េរិក។

ក្នុងបរិបទដែលក្រុមហ៊ុនអន្តរជាតិកំពុងពង្រីក និងបំបែកខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បី​ឆ្លើយ​តប​នឹង​ហានិភ័យ​ភូមិ​សាស្ត្រនយោបាយកើនឡើង តំបន់អាស៊ីអាគ្នេយ៍ កំពុងក្លាយជា​គោល​ដៅ​ថ្មី​សម្រាប់​វិនិយោគិន​សកល។ ប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់នេះ ក៏កំពុងទទួលបាន​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ ដោយសារសក្ដានុពលកំណើន និងទីផ្សារដែលកំពុងរីកចម្រើនយ៉ាងលឿន។ យោង​តា​ម​របាយ​កា​រណ៍ខាងលើ ប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ទី១ ក្នុងអាស៊ាន ជាគោល​ដៅ​វិនិយោគ​ដ៏​ទាក់​ទាញ​បំផុត បន្ទាប់មកគឺវៀតណាម (ទី២) ឥណ្ឌូនេស៊ី (ទី៣) ហ្វីលីពីន (ទី៤) កម្ពុជា (ទី៥) និងឡាវ (ទី៦)។

របាយការណ៍នេះបានពិនិត្យទីផ្សារកំណើនខ្ពស់ចំនួន៦នេះ ដែមមាន​អត្រា​កំណើន​ផលិតផលក្នុងស្រុកសរុបពិតប្រាកដ (GDP) នៅឆ្នាំ២០២៤ ចន្លោះពី ៤,៣% ដល់ ៧,១% ដែលធ្វើឲ្យពួកគេក្លាយជាក្រុមសេដ្ឋកិច្ចមានកំណើនលឿនក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ។ការវាយតម្លៃបរិយាកាសវិនិយោគ ត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់៥ រួមមាន ការយល់ឃើញអាជីវកម្ម, មូលដ្ឋានគ្រឹះសេដ្ឋកិច្ច, សេវាកម្មហិរញ្ញវត្ថុ, ក្របខ័ណ្ឌស្ថាប័ន, និងស្តង់ដារ និងគោលនយោបាយអន្តរជាតិ។ បន្ថែមពីនេះ របាយការណ៍ក៏បានវិភាគអំពីលំហូរចូលមូលធន និងសកម្មភាពបញ្ចូលគ្នា និងទិញយកឆ្លងដែន ដែលបង្ហាញពីទិសដៅវិនិយោគក្នុងតំបន់។ 

របាយការណ៍បន្ថែមថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែជាចំណែកសំខាន់បំផុតនៃលំហូរចូលដើមទុនបរទេសក្នុងប្រទេសទាំង៦ ដោយមានសមាមាត្រជាង ៧០% នៃចំនួនសរុបក្នុងអំឡុងឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤។ ខណៈពេលដូចគ្នា លំហូរចូលផ្សេងៗ ដូចជា ផលប័ត្រ និងឥណទានធនាគារ មានការប្រែប្រួលគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ការចូលរួមរបស់កម្ពុជា ក្នុងចំណោមប្រទេសដែលមានសក្ដានុពលកំណើនខ្ពស់នៅអាស៊ីអាគ្នេយ៍ បង្ហាញពីឱកាសថ្មីសម្រាប់ការទាក់ទាញវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅអនាគត៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm