ភ្នំពេញ ៖ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បានបន្តបោះផ្សាយលក់ភាគហ៊ុនឬ មូលបត្របំណុល ឬ សញ្ញាបណ្ណមានបុគ្គលធានាក្នុងទំហំទឹកប្រាក់ប្រមាណ៣លានដុល្លាអាមេរិច លក់ជូនក្រុមហ៊ុន Medtecs International Corporation Limited ដើម្បីយកថវិកាទៅប្រើប្រាស់សម្រាប់សា ងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ដើម្បីជម្រុញកំណើនវិស័យសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជានៅថ្ងៃអនាគត។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគសញ្ញាបណ្ណមានបុគ្គលធានានេះ ភាគីក្រុមហ៊ុន CAIC តំណាងដោយលោក ឆារស៍ វ៉ាន់ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC និងភាគីក្រុមហ៊ុន Medtecsតំណាងដោយលោក Kao Vireakអ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Medtecsក្រោមអ ធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងលោក Clement Yang ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Medtecs។
បើតាមលោក ឆារស៍ វ៉ាន់ បានអោយដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គ លធានាតម្លៃ ៣ លានដុល្លារអាមេរិកនេះ បានផ្តល់អាត្រាប្រមាណ ៥.៥% ក្នុងមួយឆ្នាំ ដែលមានការធនាដោយក្រុមហ៊ុន OCIC។
សូមបញ្ជាក់ថា ក្រុមហ៊ុន Medtecs International Corporation Limited បានបើកប្រតិបត្តិការនៅក្នុងប្រ ទេសកម្ពុជានៅឆ្នាំ១៩៩៩ ជាមួយនឹងការបើករោងចក្រផលិតផលិតផលវេជ្ជសាស្ត្រ និងឧបករណ៍ការ ពារផ្ទាល់ខ្លួន PPE សម្រាប់ការនាំចេញ។ គិតចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Medtecsមានបុគ្គលិកបម្រើការជាង ៤០០០ នាក់នៅរោងចក្ររបស់ខ្លួននាខេត្តកំពង់ចាម។ នៅពាក់កណ្តាលឆ្នាំ២០២១ ក្រុមហ៊ុន Medtecsបានចាប់ផ្តើមការសាងសង់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan(MSEZ)ជាមួយនឹងរោងចក្រផលិតដែលបំពាក់ដោយមុខងារផលិតស័្វយប្រវត្តិពេញលេញ សម្រាប់ការផលិតស្រោមដៃ Nitrile ដែលមានកម្រិតវេជ្ជសាស្ត្រកម្រិតខ្ពស់។ ក្រោយការសាងសង់រួច រាល់រោងចក្រនេះ នឹងក្លាយជាមជ្ឈមណ្ឌលផលិតក្នុងស្រុកដំបូងគេក្នុងប្រទេសសម្រាប់ការផលិតស្រោមដៃ Nitrile កម្រិតវេជ្ជសាស្ត្រ៕ អត្ថបទ៖ ស៊ុម សុខជា



