កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយកាលពីថ្ងៃអាទិត្យថា សកម្មភាពខុសឆ្គងណាមួយដោយ «សត្រូវ» នៅក្នុងច្រកសមុទ្រហ័រមូស នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។

កងទ័ពជើងទឹកនេះ បានចេញការព្រមាននេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយចែករំលែក «រូបភាពវីដេអូឃ្លាំមើលដោយយានដ្រូននៃស្ថានភាពពិត នៅក្នុងច្រកសមុទ្រហ័រមូស»។
កងទ័ពជើងទឹករបស់ IRGC បាននិយាយថា ការធ្វើដំណើរឆ្លងកាត់និង ការធ្វើដំណើរមិនឆ្លងកាត់ទាំងអស់ នៅក្នុងច្រកសមុទ្រហ័រមូស គឺស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដោយបន្ថែមថា «សមយុទ្ធមិនប្រក្រតីណាមួយរបស់សត្រូវនៅចក្រសមុទ្រហ័មូស នឹងនាំឲ្យមានការឆ្លើយភ្លាមៗពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃសៅរ៍ថា នាវាចម្បាំងអាមេរិកពីរគ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ហើយបានចាប់ផ្តើមប្រតិបត្តិការសម្អាតមីន នៅក្នុងឈូងសមុទ្រ។ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានបដិសេធការលើកឡើងនោះ ដោយច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ CENTCOM ដែលថា នាវាចម្បាំងអាមេរិក បានចូលទៅក្នុងច្រកសមុទ្រនេះ៕