រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាបានចាប់ផ្តើមប្រតិបត្តិការថ្មីមួយ ដើម្បីរុះរើផ្ទះទាំងអស់នៅក្នុងភូមិនានាតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈដែលការប្រយុទ្ធគ្នា នៅតែបន្តនៅក្នុងតំបន់នោះ។

ថ្លែងទៅកាន់កងទ័ពអំឡុងពេលទស្សនកិច្ចនៅភាគខាងត្បូងប្រទេសលីបង់ លោក Katz បាននិយាយថា កងកម្លាំងអ៊ីស្រាអែល នឹងមិនដកថយទេ ប្រសិនបើក្រុមហេសបូឡា មិនបញ្ឈប់ការបាញ់រ៉ូកែតឆ្ពោះទៅភាគខាងជើងប្រទេសនេះ។

លោកបានថ្លែងថា៖«យើងបានសម្រេចចិត្តថា យើងនឹងមិនចាកចេញពីភាគខាងជើងទៀតទេ»។ «យើងនឹងបន្តប្រតិបត្តិការនេះ ហើយគោលដៅ គឺដើម្បីដកហូតអាវុធរបស់ក្រុមហេបូឡា»។
លោក Katz បាននិយាយថា ប្រជាជននៅភាគខាងត្បូងនៃទន្លេ Litani នឹងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញទេ។ លោកបានបញ្ជាក់ថា៖«ប្រជាជនទាំងអស់ ... នឹងមិនត្រឡប់ទៅភាគខាងត្បូងនៃទន្លេ Litani វិញទេ» ដោយបន្ថែមថា ពួកគេនឹងត្រូវបានហាមឃាត់មិនឲ្យត្រឡប់មកវិញ រហូតដល់សន្តិសុខសម្រាប់ភាគខាងជើងអ៊ីស្រាអែល ត្រូវបានធានា៕