តំបន់ផ្លូវថ្មើរជើងកាន់តែបង្ហាញវត្តមានទេសចរអន្តរជាតិច្រើន ខណៈ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក

2026/04/13 09:58:13 pm        240

គ្រប់គោលដៅទេសចរណ៍នានានៅរាជធានីភ្នំពេញ គឺបានតុបតែងរួចរាល់មានភាពស្រស់ស្អាត និង​មាន​ភាពទាក់ទាញក្នុងការដើរកម្សាន្ត នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលនឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ស្អែ​កនេះ ហើយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលដើរទស្សនា​តាម​បណ្តោយ​ផ្លូវ​ថ្មើរ​ជើង​ចតុមុខ ថាតំបន់នេះមានភាពទាក់ទាញខ្លាំង ហើយគេនឹងចូលរួមដើរកម្សាន្ត ភ្លក់ម្ហូប​អាហារ ទិញផលិតផលខ្មែរ ចូលរួមរាំ លេងល្បែងប្រជាប្រិយខ្មែរ កម្សាន្ត​សប្បាយ​ជា​មួយ​ពលរដ្ឋ​ខ្មែរ​។

ភ្ញៀវទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៣ ខែមេសា នេះថា រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីខ្មែរឈានមកដល់ម្តងៗ គោលដៅទេសចរណ៍កម្ពុជា គឺមានភាព​សប្បាយ​រីករាយ តាមបែបប្រពៃណី វប្បធម៌ មានភាពទាក់ទាញខ្លាំង ហើយភ្ញៀវ​មាន​គោល​បំណង​ដើរ​កម្សាន្ត​ឱ្យ​បាន​ច្រើនគោលដៅ ដើម្បីចង់ទទួលបទពិសោធន៍ ភាពសប្បាយរីករាយ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុងបុណ្យចូលឆ្នាំ ចង់ដឹងអំពីភាពប្លែកៗគ្នា វប្បធម៌ខ្មែរ ក្នុងនោះគោល​ដៅ​ទេសចរណ៍​ផ្លូវ​ថ្មើរ​ជើង ក៏ជាគោលដៅដែលត្រូវទៅទស្សនា ខណៈគោលដៅនេះ គឺមានការបង្ហាញ​អត្ត​សញ្ញាណ​វប្បធម៌ សិល្បៈ ផលិតផលខ្មែរដ៏សម្បូរបែបនៅពេលល្ងាចឡើង។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ នឹង​ឈាន​ចូល​មកដល់នៅថ្ងៃស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ អាជ្ញាធរ​មូល​ដ្ឋាននៅរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តរយៈពេល៦ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ ដោយមានការ​រៀបចំ​កម្ម​វិធី​បង្ហាញ​ទស្សនីយ​ភាព​តាម​បែប​វប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីត​សួន​ទី​លាន​ធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាត​សន្ធឹង​ចាប់​ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់​តាំង​បង្ហាញ​ផលិត​ផល​ខ្មែរ​ជា​ច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈ​ឲ្យ​តំបន់​នេះ​មាន​ភាព​សប្បាយរីករាយថែមទៀត៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm