អ្នកនាំពាក្យក្រសួងការបរទេស លោក Michael Steiner បានប្រាប់សារព័ត៌មាន TASSថា ប្រទេសស្វ៊ីស ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីការចរចារបស់ពួកគេ នៅទីក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន។

លោកបានថា៖«ប្រទេសស្វ៊ីសតែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូននូវសេវាកម្មល្អរបស់ខ្លួន។ ក្រសួងការបរទេសរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធ» ដោយបន្ថែមថា ទីក្រុង Bern បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់ខ្លួន «ដើម្បីគាំទ្រគំនិតផ្តួចផ្តើមការទូតណាមួយ ដែលអាចលើកដល់កម្ពស់សន្តិភាព»។

លោកបាននិយាយថា៖ ក្រោមអាណត្តិនៃអំណាចការពាររបស់ខ្លួន ប្រទេសស្វ៊ីស បន្តធានានូវបណ្តាញទំនាក់ទំនង» រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ «បណ្តាញនេះ គឺបើកចំហ និងអាចទំនាក់ទំនង បានសម្រាប់ភាគីនានា»៕