ភ្នំពេញ៖របាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិបាន ឲ្យដឹង គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី៤ ខែ មេសា គ្រោះថ្នាក់ចរាចរណ៍ កើត ឡើងចំនួន ១៥លើក ស្លាប់១៥នាក់ និង របួសចំនួន ១១នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ៧នាក់ និង របួសស្រាល ៤នាក់ ។
គ្រោះថ្នាក់ចរាចរណ៍ កើតនៅរាជធានី ខេត្ត ចំនួន ៩ មានដូចជាៈ ខេត្តកំពង់ ចាម ស្លាប់ ៣នាក់ និងរបួស ១នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ , កំពត របួស ៣នាក់ , កណ្តាល ស្លាប់ ២នាក់ , ភ្នំពេញ ស្លាប់ ២នាក់ និងរបួស ៤នាក់ , ពោធិសាត់ ស្លាប់ ២នាក់ , ព្រះសីហនុ ស្លាប់ ៥នាក់ , ស្វាយរៀង របួស ១នាក់ និង ខេត្ត កែប របួស ២នាក់៕

