ការរៀបចំសម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» វត្តភ្នំ មានភាពស្រស់ស្អាត និងទាក់ទាញទេសចរ

2026/04/13 10:11:04 pm        187

នៅថ្ងៃដើមសប្ដាហ៍នេះ ភៀវទេសចរជាតិ និងអន្តរជាតិ បាននាំ​គ្នា​ដើរ​លេង​កម្សាន្ត​នៅ​ទីតាំង​រៀប​ចំ​ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដែលមាន​ការតុប​តែង​លម្អ​បែប​ប្រពៃណី​ជាតិ​យ៉ាងស្រស់ស្អាត។

ក្នុងពេលដើរលេងកម្សាន្តនៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ភ្ញៀវទេសចរជាតិ បានបង្ហាញការ​មើល​ឃើញ​អំពី​ការតុបតែងលម្អបែបប្រពៃណីជាតិនៅតំបន់វត្តភ្នំ មានភាពស្រស់ស្អាត ពោលគឺការ​តុប​តែង​រូប​សេះ តំណាងឆ្នាំមមី និងឧបករណ៍ភ្លេងខ្មែរ ជាដើម។

ភ្ញៀវទេសចរ បានអះអាងថា ពួកគេនឹងនឹងចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែល​មាន​ទស្សនីយភាពជាច្រើន និងជូនពរដល់វីរកងទ័ពនៅជួរមុខ ក្នុងឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិ មានសុខភាពល្អ និងសុវត្ថិភាព។

ភ្ញៀវទេសចរអន្តរជាតិ បានស្ងើចសរសើរ បង្ហាញអារម្មណ៍​រីក​រាយ​ពេល​ឃើញ​ការ​តុប​តែង​លម្អ​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្តវត្តភ្នំមានភាពល្អប្រណីត និងអំនាវនាវដល់ភ្ញៀវទេសចរដដៃទៀត អាច​ម​ក​លេងប្រទេសកម្ពុជាក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។

ដើម្បី​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា សហការ​ជាមួយ​រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធនានា រៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដោយ​ចាប់​ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ។ ស្ថិត​នៅ​ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ទីតាំងរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មានកម្មវិធីដូចជា៖ យុទ្ធគុន​ចម្រុះខ្មែរបុរាណ, របាំប្រពៃណី និងប្រជាប្រិយ, ល្បែងប្រជាប្រិយ និងតន្រ្តីសួស្តីឆ្នាំថ្មី៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm