ការិយាល័យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ថា ចក្រភពអង់គ្លេស និងបារាំង រួមជាមួយប្រទេសដទៃទៀត នឹងខិតខំប្រឹងប្រែង ដើម្បីបន្តការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស។

ការិយាល័យនោះ បានបញ្ជាក់ថា៖«ពួកគេបានឯកភាពគ្នាលើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃច្រកសមុទ្រ ហ័រមូសសម្រាប់ពាណិជ្ជកម្មសកល និងការផ្គត់ផ្គង់ថាមពល និងលើតម្រូវការក្នុងការធ្វើការជាមួយសម្ព័ន្ធភាពដៃគូយ៉ាងទូលំទូលាយ ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីព្រឹក ថ្ងៃអាទិត្យថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កំពុងចាប់ផ្តើមបិទច្រកសមុទ្រហ័រ មូស។ ទោះជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន Sky News ចក្រភពអង់គ្លេស នឹងមិនចូលរួមក្នុងបេសកកម្មយោធារបស់សហរដ្ឋអាមេរិកទេ៕