ការបិទច្រកសមុទ្រ Hormuz របស់លោក Trump បង្កជាហានិភ័យផ្ដល់បញ្ហាធ្ងន់ដល់សម្ព័ន្ធមិត្តអាស៊ី និងចិន

2026/04/13 11:37:25 pm        226

ចំណាត់ការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបិទច្រកសមុទ្រ Hormuz បង្កជាហានិភ័យ ក្នុងការធ្វើឲ្យវិបត្តិដែលកំពុងកើនឡើងជាលំដាប់ កាន់តែធ្ងន់ធ្ងរទៅៗ សម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើថាមពលរបស់អាស៊ី ក្នុងនោះរួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់នេះ និងប្រទេសចិនផងដែរ។

អ្នកវិភាគផ្នែកសេដ្ឋកិដ្ឋឲ្យប្រព័ន្ធផ្សព្វផ្សាយ Bloomberg លោកស្រី Jennifer Welch បានសរសេរនៅក្នុងកំណត់សម្គាល់មួយថា៖ «សម្រាប់សេដ្ឋកិច្ច និងទីផ្សារពិភពលោក ការវិវត្តចុងក្រោយបំផុតនេះ បានបង្វែរការចាប់អារម្មណ៍ខ្លាំងត្រឡប់ទៅរកហានិភ័យនៃការមានស្ថានភាពកាន់តែអាក្រក់វិញ ដោយចង្អុលបង្ហាញពីតម្លៃប្រេងឡើងខ្ពស់ និងការប៉ះពាល់កាន់តែធំទៅលើកំណើន ហើយនិងការធ្វើឲ្យអតិផរណាកើនឡើងភ្លាមៗ»។

នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) ប្រេងឆៅម៉ាក Brent បានហក់ឡើងរហូតដល់ ៨,៦ភាគរយ ដោយឡើងដល់តម្លៃជាង ១០៣ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលហ៊ុនឧស្ម័នអឺរ៉ុប បានឡើងខ្ពស់ជិត ១៨ភាគរយ ក្នុងរយៈពេលខ្លី។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឲ្យដឹងថា កងកម្លាំងអាមេរិកនឹងចាប់ផ្តើមអនុវត្តការបិទច្រកសមុទ្រ ដែលអនុវត្តចំពោះតែនាវាដែលចូល ឬចាកចេញពីកំពង់ផែរបស់អ៊ីរ៉ង់ ចាប់ពីម៉ោង ១០ព្រឹក ម៉ោងនៅទីក្រុងញូវយ៉ក នាថ្ងៃទី១៣ ខែមេសា។ ការប្រកាសរបស់លោក Trump អំពីផែនការបិទផ្លូវនេះ បានកើតឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀងមួយ អំឡុងការចរចាដោយផ្ទាល់ នៅក្នុងប្រទេសប៉ាគីស្ថាន។

បណ្ដាប្រទេសអាស៊ី រួមទាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ ដូចជាជប៉ុន និងកូរ៉េខាងត្បូង ប្រើប្រាស់ថាមពលជាង ៨០ភាគរយ ដែលជាធម្មតាឆ្លងកាត់ច្រកសមុទ្រនេះ។ នាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក៏ដូចជានាវាដទៃទៀតមកពីប្រទេសនានា រួមទាំងប្រទេសចិនដែរ បានឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ ជាការធ្វើដំណើរដែលការបិទខ្ទប់នេះ នឹងកំណត់គោលដៅ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm