ពលរដ្ឋនៅស្រុកសំឡូត សម្ដែងការសប្បាយរីករាយ ដែលផ្លូវជាតិលេខ១០ កំពុងអភិវឌ្ឍន៍​ជាផ្លូវក្រាលកៅស៊ូ

2022/04/05 04:50:02 pm        737

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានសម្ដែងនូវការសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍ផ្លូវជាតិលេខ១០ ទៅជាផ្លូវក្រាលកៅស៊ូ (បាត់ដំបង-ពោធិ៍សាត់-កោះកុង) ដែលផ្លូវមួយខ្សែនេះ នឹងកាន់តែធ្វើឲ្យជីវភាពរបស់ពួកគាត់ មានភាពល្អប្រសើរឡើង​ថែមទៀត ។

ប្រជាពលរដ្ឋរស់នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត បានលើកឡើងថា តំបន់​ពួកគេរស់​នៅ​ជា​អតីត​សម្បូរទៅដោយមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលក្រោយ​សមាហរណកម្ម​ពុំមាន​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធអ្វីជាដុំកំភួននោះទេ ទាំងផ្លូវគមនាគមន៍ក៏លំបាកធ្វើដំណើរ បើចង់​ទៅ​ក្រុង​បាត់ដំបង ត្រូវចំណាយពេលយូរ ។

ពលរដ្ឋបានបន្តថា បច្ចុប្បន្ននៅឃុំនេះ កាន់តែមាន​ការអភិឌ្ឍ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​កើត​ឡើងជា​បន្តបន្ទាប់ ហើយការរគ្រោះថ្នាក់ដោយសារគ្រាប់មីន មានតិចតួចបំផុត ប្រជាពលរដ្ឋ​អាច​ប្រកបរបរ​កសិកម្មគ្មានភាពភ័យខ្លាចដូចមុន ពិសេសទៀតនេះ រាជរដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ផ្លូវ​ជាតិ​លេខ​១០ ទៅជាផ្លូវក្រាលកៅស៊ូ កាន់តែធ្វើឲ្យពួកគេធ្វើដំណើរងារយស្រួលជាងមុន ។

ប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍតំបន់ពួកគេរស់នៅ រួម​ទាំង​សាងសង់ផ្លូវជាតិលេខ១០ ជាផ្លូវក្រាលកៅស៊ូ ហើយពួកគេក៏បានស្នើរាជរដ្ឋាភិបាល បន្ត​កសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងមូលដ្ឋាននេះ ឲ្យកាន់តែមានរីកចម្រើនជាងមុន ។

 បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ១០នេះ ប្រវែងប្រមាណ ១៩៨គីឡូម៉ែត្រ ដោយតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គ្រោងចំណាយថវិកាចំនួន ១៨៨លាន​ដុល្លារ ដែលជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថែមថវិកាបដិភាគចំនួន៦០លានដុល្លារ ព្រោះ​មិនច​ង់​វះកាត់ភ្នំក្រវាញជា២ ហើយបច្ចុប្បន្ន ផ្លូវនេះសម្រេចការសាងសង់បានប្រមាណ ៦០​ភាគរយ​ហើយ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm