រូបភាពផ្កាយរណបដែលបញ្ចេញដោយអង្គការណាសា និងទីភ្នាក់ងារឧតុនិយមជប៉ុន ឃើញព្យុះទីហ្វុង Sinlaku កំពុងបោកបក់ឆ្លងកាត់តំបន់ភាគខាងលិចប៉ាស៊ីហ្វិកនាថ្ងៃចន្ទនេះ ពេលដែលវារក្សាកម្លាំងខ្យល់បក់ ២៩០គ.មក្នុង ១ម៉ោង ។
យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិ បានឲ្យដឹងថា ព្យុះមួយនេះ ស្ថិតនៅចម្ងាយ ៤២៦គ.មភាគខាងកើតឈៀងអាគ្នេយ៍កោះ Guam នៅរសៀលថ្ងៃចន្ទនេះ ហើយនិងកំពុងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យ ក្នុងនោះក្រុមអ្នកព្យាករ រំពឹងថា វានឹងបោកបក់ឆ្លងកាត់ជិតកោះ Saipan និងកោះ Tinian ក្នុងនាមជាព្យុះប្រភេទទី ៤ ឬទី ៥ ដែលជាប្រព័ន្ធព្យុះដ៏ខ្លាំងក្លាបំផុត ។
ក្រុមអាជ្ញាធរ បានព្រមានពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ដ៏គំហក់ និងខ្យល់បក់បំផ្លិចបំផ្លាញ នៅទូទាំងកោះ Guam និងកោះ Northern Mariana ដោយពួកគេជំរុញឲ្យអ្នកស្រុក បញ្ចប់ការត្រៀមខ្លួន និងស្វែងរកទីជម្រក ៕

