ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung និងនាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk នៅថ្ងៃចន្ទនេះ បានយល់ព្រមបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងនោះមេដឹកនាំទាំង ២ ដាក់កិច្ចសហប្រតិបត្តិការការពារជាតិ ស្ថិតនៅកណ្តាលទំនាក់ទំនងរបស់ពួកគេ ។
មេដឹកនាំកូរ៉េខាងត្បូងនិយាយថា ភាពជាដៃគូពង្រីកលើសពីការលក់អាវុធ រហូតដល់ការផលិតរួមគ្នា ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាល ។

មេដឹកនាំទាំង ២ បានបញ្ជាក់ផងដែរពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឧស្សាហកម្មទំនើប ការផ្លាស់ប្តូរអវកាស និងពីមនុស្សទៅមនុស្ស ។
លោក Lee និយាយថា ប្រទេសទាំង ២ បានឯកភាពលើសារៈសំខាន់នៃការធ្វើឲ្យស្ថិរភាពខ្សែចង្វាក់ផ្គត់ផ្គង់សកល ស្របពេលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ហើយនិងបន្តកិច្ចសហប្រតិបត្តិការរបស់ពួកគេ ។
លោក Tusk បានបន្តដែរថា ប្រទេសទាំងអស់ ត្រូវតែធ្វើការរួមគ្នា ឆ្ពោះទៅរកសណ្តាប់ធ្នាប់ភូមិសាស្រ្តនយោបាយថ្មី និងសន្តិភាពអន្តរជាតិយូរអង្វែង ៕
