ក្រុមបាតុករ រួមទាំងក្រុមអ្នកគាំទ្រក្រុមហេសបូឡា បានជួបជុំគ្នានៅទីក្រុងបេរូត ដើម្បីជំទាស់កិច្ចប្រជុំតាមការរំពឹងទុករវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល ដោយពួកគេនាំគ្នាស្រែកពាក្យស្លោក និងគ្រវីទង់ជាតិលីបង់ និងទង់ក្រុមហេសបូឡា ។

បាតុកម្មនេះ ត្រូវបានគេមើលឃើញស្រែកពាក្យស្លោក និងកាន់រូបថតអតីតមេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah ក៏ដូចជាមេដឹកនាំបច្ចុប្បន្ន Naim Qassem ។
លោក Mohamed Jaber គឺជាបាតុករមួយរូបនិយាយថា ពួកយើងគ្មានជម្រើសនោះទេ ប៉ុន្តែពួកយើងត្រូវតែតស៊ូ ។ ពួកយើងគ្មានជម្រើសនោះទេ ប៉ុន្តែពួកយើងត្រូវតែការពារទឹកដីរបស់ពួកយើង ។
ក្រុមមន្រ្តីអ៊ីស្រាអែល និងលីបង់និយាយថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកលោក Yechiel Leiter និងសមភាគីលីបង់លោក Nada Hamadeh Moawad នឹងមានជំនួបពិភាក្សានៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃអង្គារស្អែក ប៉ុន្តែភាគីទាំង ២ បានចេញសេចក្តីថ្លែងការណ៍ជម្លោះ លើអ្វីដែលកិច្ចពិភាក្សានឹងគ្របដណ្តប់ ។
ការិយាល័យប្រធានាធិបតីលីបង់ និយាយថា ភាគីទាំង ២ មាននូវការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយនិងព្រមព្រៀងពិភាក្សាលើការប្រកាសបទឈប់បាញ់ និងកំណត់កាលបរិច្ឆេតសម្រាប់កិច្ចប្រជុំទ្វេភាគីក្រោមការសម្របសម្រួរបស់សហរដ្ឋអាមេរិក ៕
