អ៊ុយក្រែន៖ លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ការចរចារវាងទីក្រុង Moscow និងទីក្រុង Kyiv កាន់តែលំបាក ខណៈភស្តុតាងការចោទប្រកាន់ពីបទប្រព្រឹត្តិអំពើឃោរឃៅ របស់កងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនត្រូវបានរកឃើញ។

ថ្លែងកាលពីថ្ងៃចន្ទពីទីប្រជុំជន Bucha ក្នុងតំបន់រដ្ឋធានី Kyiv ជាកន្លែងដែលមានការជីកដីធ្វើផ្នូរដ៏ធំយ៉ាងប្រញាប់ប្រញាល់ និងសាកសពដែលត្រូវបានគេបាញ់សម្លាប់ដោយគ្មានហេតុផល ត្រូវបានរកឃើញនៅក្នុងទឹកដីដែលដណ្ដើមបានមកវិញពីកងទ័ពរុស្ស៊ី លោក Zelenskyy បានថ្កោលទោសឧក្រិដ្ឋកម្មសង្គ្រាមដែលស្មើនឹងអំពើប្រល័យពូជសាសន៍។ លោក Zelenskyy ដែលពាក់អាវក្រោះ ខណៈអមជុំវិញដោយកងទ័ពបាននិយាយថា វាលំបាកខ្លាំងណាស់ក្នុងការចរចា នៅពេលអ្នករាល់គ្នាមើលឃើញពីអ្វីដែលពួកគេបានធ្វើនៅទីនេះ។ ទីក្រុង Moscow បានច្រានចោលការចោទប្រកាន់ដែលថា រុស្ស៊ីបានសម្លាប់ជនស៊ីវិលជាង ៤២០នាក់ក្នុងទីក្រុង Bucha៕
អត្ថបទ៖ សុខមាន