នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer និយាយនៅថ្ងៃចន្ទនេះថា កន្លែងណាក៏ដោយឲ្យតែមានសម្ពាធ អង់គ្លេសនឹងមិនត្រូវបានអូសទាញឲ្យធ្លាក់ក្នុងសង្រ្គាមអ៊ីរ៉ង់ ឬពាក់ព័ន្ធនឹងការបិទច្រកសមុទ្រ Hormuz នោះឡើយ ។
លោកនិយាយប្រាប់ BBCថា ពួកយើងមិនគាំទ្រការបិទច្រកសមុទ្រនោះទេ ហើយវាចំាបាច់ខ្លាំងណាស់ ក្នុងការឲ្យច្រកសមុទ្រមួយនេះ បើកឡើងវិញ ។
លោក Starmer បន្តថា តាមគំនិតរបស់លោក វាចាំបាច់កាលដែលច្រកសមុទ្រត្រូវបើក ហើយនិងបើកទាំងស្រុង ហើយនោះគឺជាកន្លែងដែលពួកយើងបានដាក់កិច្ចខិតខំទាំងអស់របស់ពួកយើង ក្នុងមួយរយៈពេលចុងក្រោយនេះ ហើយពួកយើងនឹងបន្តធ្វើបែបនេះទៀត ។
គួរឲ្យដឹងថា យោធាសហរដ្ឋអាមេរិក និយាយថា ពួកគេនឹងចាប់ផ្តើមបិទការធ្វើនាវាចរណ៍ទាំងអស់ដែលចេញ-ចូលកំពង់ផែអ៊ីរ៉ង់ និងតំបន់ឆ្នេរ ចាប់ពីវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុកថ្ងៃចន្ទនេះតទៅ ។
យោធាសហរដ្ឋអាមេរិក និយាយដែរថា ការឆ្លងកាត់របស់នាវានៅច្រកសមុទ្រ Hormuz ចេញ-ចូលកំពង់ផែមិនមែនជារបស់អ៊ីរ៉ង់ នឹងមិនត្រូវបានរារាំងនោះទេ ។
លោកប្រធានាធិបតី Donald Trump និយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិកនឹងស្កាត់ផងដែររាល់នាវានៅក្នុងដែនទឹកអន្តរជាតិដែលបង់ប្រាក់ឲ្យអ៊ីរ៉ង់ ៕

