ទិន្នន័យពីគេហទំព័រតាមដានការដឹកជញ្ជូន Kpler និង LSEG ឃើញនាវាដឹកប្រេង ២គ្រឿង របស់អ៊ីរ៉ង់ បានចាកចេញពីតំបន់ឈូងសមុទ្រនៅថ្ងៃចន្ទនេះ កាត់តាមច្រកសមុទ្រ Hormuz មុនការបិទ តាមការគ្រោងទុករបស់សហរដ្ឋអាមេរិក លើកំពង់ផែ និងតំបន់ឆ្នេរអ៊ីរ៉ង់ ។
ទិន្នន័យ Kpler បង្ហាញថា នាវាដឹកប្រេង Auroura ផ្ទុកផលិតផលប្រេងអ៊ីរ៉ង់ និងនាវាដឹកប្រេង New Future ដឹកប្រេងម៉ាស៊ូតពីកំពង់ផែ Hamriyah ស្ថិតនៅអារ៉ាប់រួម ។
គេហទំព័រ Marinetraffic បង្ហាញថា នាវាជាច្រើនគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ ។
យោធាសហរដ្ឋអាមេរិក និយាយថា ពួកគេនឹងចាប់ផ្តើមបិទនាវាចាកចេញពីកំពង់ផែអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ ហើយទីក្រុងតេអេរ៉ង់ បានគំរាមសងសឹកវិញ ប្រឆាំងនឹងកំពង់ផែប្រទេសជិតខាងអារ៉ាប់ ក្រោយកិច្ចប្រជុំបរាជ័យ មិនអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ជាហេតុធ្វើឲ្យបទឈប់បាញ់ ស្ថិតក្នុងគ្រោះថ្នាក់ ។
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដោយប្រសិទ្ធិភាព សម្រាប់នាវាទាំងអស់ លើកលែងតែនាវារបស់ខ្លួន ដោយពួកគេនិយាយថា នាវានឹងត្រូវអនុញ្ញាតឲ្យឆ្លងកាត់ ក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ និងជាកម្មវត្ថុនៃការបង់ថ្លៃសេវា ៕

